តារា K-pop ពីររូបជាប់គុកម្នាក់ ៥ ទៅ ៦ ឆ្នាំ ពីបទរំលោភស្ត្រីស្រវឹងម្នាក់ រួចថតវីដេអូបង្ហោះចែកគ្នាមើល

តុលាការកូរ៉េខាងត្បូងបានកាត់ទោសតារា K-pop លោក Jung Joon-young និងលោក Choi Jong-hoon ឲ្យជាប់ពន្ធនាគាររយៈពេល ៦ ឆ្នាំនិង ៥ ឆ្នាំពីបទរំលោភបូកលើស្ត្រីស្រវឹងសន្លប់បាត់ស្មារតីមួយរូប។ នេះយោងតាម BBC សរសេរថ្ងៃសុក្រនេះ។

លោក Jung ក៏ត្រូវបានចោទប្រកាន់ពីបទថតការរំលោភនេះ និងចែកចាយវីដេអូទាំងនោះផងដែរ។

តារាចម្រៀងកូរ៉េខាងត្បូងទាំងពីររូបនេះ ត្រូវចូលរៀនវគ្គសិក្សាស្តីពីការព្យាបាលអំពើហិង្សាផ្លូវភេទ ចំនួន ៨០ម៉ោង និងត្រូវហាមឃាត់មិនឱ្យធ្វើការជាមួយកុមារ។

ករណីនេះគឺជាករណីមួយក្នុងចំណោមរឿងអាស្រូវផ្លូវភេទនិងរំលោភបំពានជាច្រើន ដែលបានធ្វើឱ្យពិភព K-pop រង្គោះរង្គើយ៉ាងខ្លាំងនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab