SAMSUNG QLED 8K ស៊េរី (Q900R) គឺជាស្តេចកំពូលទូរទស្សន៍ដ៏វៃឆ្លាត និងអស្ចារ្យបំផុតគ្មានពីរក្នុងពិភពលោក!!

ភ្នំពេញថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩៖ ឧទាហរណ៍ថាអ្នកបានដើរកាត់ ឬទស្សនាទូរទស្សន៍ Samsung QLED 8K ស៊េរី (Q900R) លើកដំបូងអ្នកនឹងប្រាកដជាគ្រវីក្បាល បើកភ្នែកធំៗ ឈប់ ឬអង្គុយនៅមុខនោះដោយឱនកៀកសឹងតែដល់អេក្រង់ទូរទស្សន៍ជាក់ជាពុំខានឡើយ! ទាំងខ្ញុំ និងអ្នកទាំងអស់គ្នាប្រាកដជាភ្ញាក់ផ្អើល និងមិនអស់ចិត្តជាមួយនឹងកម្រិតរូបភាពដ៏មហាសែនម៉ដ្ឋភ្លឺច្បាស់បំផុតដូចរូបពិតហក់ចេញមកពីក្នុងអេក្រង់ទូរទស្សន៍ដោយមិនដឹងថាត្រូវបរិយាយដោយរបៀបណានោះទេ! (បទពិសោធន៍ពិតតែម្តង)!

លោអ្នកសាកគិតលេងៗមើលថាកាលពីកម្រិតរូបភាព Full HD វាគឺច្បាស់ណាស់ទៅហើយប៉ុន្តែដោយសារល្បឿនអនាគតនៅរត់មិនទាន់បច្ចេកវិទ្យាយើងអាចទស្សនារូបភាពដល់កម្រិត 4K ច្បាស់លើស Full HD ដល់ទៅ 4 ដង! ហើយឥឡូវនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានអភិវឌ្ឍនូវកំណែប្រែ និងការច្នៃប្រឌិតបច្ចេកវិទ្យាដ៏អស្ចារ្យរបស់ខ្លួនក្នុងការផ្តល់ជូននូវកម្រិតរូបភាពចេញពីទូរទស្សន៍ QLED 8K ស៊េរី (Q900R) រហូតដល់កម្រិត 8K! មានន័យថាភាពច្បាស់គឺលើស 4K ចំនួន 4 ដង និង Full HD 16 ដង ជាមួយនឹងកម្រិតភិចស៊ែល 33 លាន (33 million pixel)!  អូហ៊ូ…! ពិតជាមិនគួរឱ្យជឿពិតមែន!

និយាយរួមទៅមិនថាលោកអ្នកជឿ ឬមិនជឿនោះទេ ឬក៏អ្នកមិនទាន់បានភ្លក់នូវរសជាតិនៃកម្រិតរូបភាព 8K នេះយ៉ាងណានោះទេក៏ Samsung QLED 8K ស៊េរី (Q900R) នៅរង់ចាំ និងផ្តល់ជូនលោកអ្នកនូវ “វឌ្ឍនភាពដ៏មហស្ចារ្យនៃពិភពល្អឥតខ្ចោះ” នេះជានិច្ច!

ដើម្បីដឹងឱ្យកាន់តែច្បាស់ថាកំពូលទូរទស្សន៍ដ៏ល្អផ្តាច់គេក្នុងលោក Samsung QLED 8K ស៊េរី (Q900R)

អស្ចារ្យកម្រិតណានោះសូមមើលលក្ខណៈពិសេសៗនៅខាងក្រោមនេះទាំងអស់គ្នា!

* Real 8K Resolution

ជាបច្ចេកវិទ្យាដែលផ្តល់រូបភាពធំច្បាស់ល្អឥតខ្ចោះក្នុងកម្រិត 8K ទោះបីជាលោកអ្នកយកភ្នែកដក់ឱ្យជិត ឬជាប់អេក្រង់ទូរទស្សន៍យ៉ាងណាក៏រូបភាពនៅតែមិនបែក ឬព្រាលឡើយ!

* 8K AI Upscaling

ជាបច្ចេកវិទ្យា(AI)ដ៏ឆ្លាតវៃបំផុតដំបូងគេក្នុងការបំលែង ដុសខាត់ កម្រិតរូបភាពពី 1080 ឬ 4K ឱ្យមានភាពកាន់តែច្បាស់ម៉ដ្ឋត្រជាក់ភ្នែករហូតដល់កម្រិត 8K ដូច Footage 8K ដើម យ៉ាងដូច្នេះដែរ! 

* Quantum Processor 8K

ជាប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន សាមសុង គ្មានពីរក្នុងពិភពលោកក្នុងការជួយផ្គត់ផ្គង់កម្រិតពណ៌ និងកម្រិតរូបភាពឱ្យកាន់តែច្បាស់បានយ៉ាងត្រឹមត្រូវឥតខ្ចោះបំផុតក្នុងកម្រិត 8K ពិតៗ!

* Quantum HDR 4000

មុខងារ និងបច្ចេកវិទ្យានេះគឺអាចធ្វើឱ្យកម្រិត HDR (High Dynamic Range) លោតរហូតដល់ 4000 ដែលអាចធ្វើឱ្យរូបភាពដែលបញ្ចេញមកកាន់តែច្បាស់ កាន់តែលម្អិត (Super Details) ទោះជានូវក្នុងស្ថានភាពពន្លឺបែបណាក៏ដោយក៏សាច់រូបភាព និងវីដេអូនៅតែច្បាស់ដិតល្អឥតខ្ចោះដដែល!

* Q Style

នេះគឺជាបច្ចេកវិទ្យា No Gap Wall-Mount ដែលអាចភ្ជាប់ជាមួយនឹងជញ្ជាំងស្ទើតែគ្មាចន្លោះជួយឱ្យជញ្ជាំងមានភាពស្អាតប្លែកដូចទៅនឹងផ្ទាំងគំនូរដ៏វិចិត្រ និងមិនធ្វើឱ្យចង្អៀត ឬត្រូវចំណាយថវិកាបន្ថែមទៀតដើម្បីទិញតុតាំងឡើយ!

* One Connect & invisible

នេះជារបកគំហើញថ្មីដែលធ្វើឱ្យមានភាពងាយស្រួល មានរបៀបរៀបរាយដោយមិនបង្ហាញខ្សែរញ៉េរញ៉ៃឡើយ! ទាំងរន្ធ USB, HDMI…, ឬ អ្វីផ្សេងៗទៀតក្នុងការបញ្ជូនរូបភាពតាមរយៈប្រអប់នេះតែមួយគត់!

* Ambient Mode (Magic Screen)

ក្រៅពីការកម្សាន្តវាក៏ជាឧបករណ៍សម្រាប់តាំងលម្អគេហដ្ឋានឱ្យកាន់តែទាក់ទាញស្រស់ស្អាតផងដែរ ហើយអ្នកក៏អាចកំណត់ការបង្ហាញរូបភាពបែបឌីជីផល,ម៉ោង និងរូបភាពផ្សេងៗទៀតជាច្រើនតាមតម្រូវការរបស់លោកអ្នកបានផងដែរ។

* Air Play Connection

លោកអ្នកក៏អាចប្រើប្រាស់បានជាមួយកម្មវិធី Airplay របស់ IOS ដើម្បីធ្វើការចែករំលែក តន្ត្រី វីដេអូពីទូរស័ព្ទ ឬ ឧបករណ៍ដទៃទៀតទៅកាន់អេក្រង់ដ៏ធំ ភ្លឺច្បាស់ត្រជាក់ភ្នែកបានយ៉ាងងាយស្រួលផងដែរ។

តើរកទិញនៅសាខាណាបានទៅ? លោកអ្នកអាចរកជាវទូរទស្សន៍ Samsung QLED 8K (Q900R) ដ៏ល្អឥតខ្ចោះនេះបាន នៅតាមហាងចែកចាយផលិតផល សាមសុង ដូចជា៖ ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON,  K4 និងហាងលក់គ្រឿងអេឡិចត្រូនិក សាមសុង នានា ក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមសូមសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 !

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab