ប្រសិនបើអ្នកគឺជា Brooklyn Beckham ឱកាសដែលមនុស្សស្រីដែលអ្នកបានទាក់ទងអាចជារឿងរំភើបផង និងជារឿងគួរឱ្យរអារផងបើផ្អែកតាមប្រវត្តិគ្រួសារទាំងពីរ។
ប៉ុន្តែឪពុកសង្សារថ្មីរបស់អ្នកប្រហែលជាពុំសូវគួរឱ្យខ្លាចនោះទេ នៅពេលគាត់ជាលោក Jose Mourinho នោះ។
យោងទៅលើសេចក្តីរាយការណ៍ជាច្រើននៅក្នុងប្រទេសអេស្ប៉ាញបានឱ្យដឹងថា កូនប្រុសឈ្មោះ Brooklyn Beckham អាយុ ១៦ ឆ្នាំកំពុងមានទំនាក់ទំនងជាមួយនាង Matilde Mourinho អាយុ ១៩ ឆ្នាំដែលជាកូនស្រីរបស់កំពូលគ្រូបង្វឹករហស្សនាមថា "Special One"។ ទំនាក់ទំនងនេះអាចជាការចាប់ផ្តើមនៃគូស្នេហ៍ដ៏មានឥទ្ធិពលក្នុងវិស័យបាល់ទាត់។
ដោយផ្អែកទៅលើសារព័ត៌មាន Marca របស់ទីក្រុង Madrid បានអះអាងថា បន្ទាប់ពីដៃគូទាំងពីររូបនេះត្រូវបានគេប្រទះឃើញចាកចេញពីកម្មវិធីជប់លៀងមួយនៅក្នុងប្រទេសអង់គ្លេសជាមួយគ្នា កាលពីខែមុនពួកគេបានចាប់ផ្តើម "ជួបគ្នាម្តងទៀតហើយ"។
កូនស្រីសំណព្វលោក Jose Mourinho វ័យ ១៩ ឆ្នាំដែលបានបង្កភាពភ្ញាក់ផ្អើលនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ទស្សនាវដ្តី GQ កាលពីឆ្នាំមុនរូបនេះ ត្រូវបានគេប្រទះឃើញធ្វើដំណើរកម្សាន្តមួយជាមួយមិត្តប្រុសរបស់នាង Danny Graham ប៉ុន្តែមិនមែនជាខ្សែប្រយុទ្ធក្រុម Blackburn នោះទេ ប៉ុន្តែកាលពីថ្មីៗនេះ បណ្តាសាព័ត៌មានមួយចំនួនបានគិតថានាងប្រហែលជាបានកំពុងបង្កើតទំនាក់ទំនងថ្មីជាមួយតារាបាល់ទាត់យុវជនវ័យ ១៦ ឆ្នាំ Brooklyn Beckham នេះវិញម្តង។
ជាមួយនឹងជំនាញស៊ុត Free-Kick និងចំណេះដឹងយុទ្ធវិធីប្រកួតដែលរៀនពីឪពុករបស់នាង ពួកគេអាចនឹងត្រួតត្រាពិភពបាល់ទាត់ក្នុងពេលអនាគត៕
