adverise with khmeread 1

ផ្ទះមួយ​ខ្នង​ក្នុង​ទីក្រុង Melbourne ឆេះ​ម៉ដ្ឋ​ដោយសារ​សាក​ថ្ម Laptop ចោល​

Laptop (​កុំ​ព្យូ​រ​ទ័​រ​យួរដៃ​) ក្តៅ​ហួស​កម្រិត​មួយគ្រឿង ដែល​ម្ចាស់​សាក​ភ្លើង​ចោល​បាន​បង្កឱ្យមាន​អគ្គិភ័យ​ដែល​បំផ្លាញ​ផ្ទះ​របស់​គ្រួសារ​មួយ​កាល​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​នៅ​ប្រទេស​អូស្ត្រាលី​។​

​អគ្គិភ័យ​នេះ​បាន​កើតឡើង​ពេលដែល​លី​ចូ​ម​ថ្ម Laptop ដែល​នៅក្នុង​កុំព្យូទ័រ​បាន​ផ្ទុះ បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​ទ្រព្យសម្បត្តិ​របស់​គ្រួសារ​រងគ្រោះ​នៅឯ​តំបន់​ជាយក្រុង Doncaster ស្ថិតនៅ​ភាគ​ខាងកើត​ទីក្រុង Melbourne​។​

​តែ​ជា​សំណាងល្អ​ដៃ​ប្តី​ប្រពន្ធ​វ័យក្មេង និង​ជា​ឪពុកម្តាយ​ទារក​អាយុ ១០ ខែ​ដែល​រស់នៅ​ជាមួយ​ឪពុកម្តាយ​ចំណាស់​របស់​ពួកគេ​ក្នុង​ផ្ទះមួយ​ខ្នង​នេះ​មិនបាន​នៅផ្ទះ​នោះឡើយ​នៅពេលដែល​ហេតុការណ៍​មួយ​នេះ​បាន​កើតឡើង​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់