លោក Roberto Martinez ទទូចឲ្យក្លឹប Everton មានការអត់ធ្មត់ជាមួយគ្រូបង្វឹក Marco Silva

        លោក Roberto Martinez និយាយថា មិនថា វាសនារបស់​គ្រូបង្វឹក Marco Silva ទៅជា​យ៉ាងណានោះទេ ក្លឹប​ Everton ត្រូវ​តែ​មាន​អនាគត​ពិតប្រាកដមួយ។

        មានន័យថា ត្រូវ​តែ​និយាយ​បើក​ចំហ​ជាមួយ​អ្នក​គាំទ្រ​ អំពី​មហិច្ឆតា​របស់​ក្លឹប​ ហើយ​ផែន​ការ​យូរអង្វែង​។នៅពេល​នេះក្លាយ​ជា​អ្នក​ចាត់ការ​ដ៏ជោគជ័យ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បែល​ហ្ស៊ិក លោក Martinez​ យល់​ថា លោក​ស្ថិតក្នុង​ស្ថានភាព​ដូច​លោក Silva ។

ជាមួយ​នឹង​បទ​ពិសោធ​ច្រើន​ក្រាសក្រែល លោក Martinez យល់​ច្បាស់​ពីស្ថានភាព​របស់​ក្លឹប Everton ហើយថា លោក​គួរ​តែ​បាន​ដោះ​ស្រាយ​បញ្ហា​ខ្លះ​នៅ​ពហុកីឡាដ្ឋាន​ Goodison។

        លោក​បាន​ពន្យល់ថា “ក្រឡេកទៅមើល​អតីត​កាល​បន្តិច ប្រសិនបើ​ខ្ញុំអាចពន្យល់​គម្រោង​យូរអង្វែង​របស់ខ្ញុំ​សម្រាប់​ក្លឹបនេះ។ អ្នក​គាំទ្រ​បាន​មើលឃើញ​ហេតុ​អ្វីរយៈ​ពេល​បីខែចុងក្រោយ​នេះក្លឹបនេះមាន​ការ​លំបាក​យ៉ាងនេះ”។

        លោក Martinez តាម​ដាន​ស្ថានភាព​អតីត​ក្លឹប​របស់​លោក​យ៉ាងដិតដល់​ក្នុង​ឋានៈជា​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​បែល​ហ្ស៊ិក​ ស្របពេល​កីឡាករ​ភាព​ច្រើន​នៃក្រុម​ជម្រើស​ចាស់​របស់​លោកស្ថិតនៅ​ក្របខណ្ឌ PL ​នៅឡើយ​។

        លោក Martinez ដឹងពីអារម្មណ៍​ឈឺចា​ប់​របស់​លោក Silva ។ លោកធ្លាប់​​បាន​ជួយ​ក្រុម Everton ទទួល​បាន​កៅអីនៅក្របខណ្ឌ Europe និង​ជាប់ក្នុងចំណោម​ក្រុម​កំពូល​ទាំង​បួន​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab