adverise with khmeread 891cb857 f086 431e 890b 97a7596923ca

រថយន្ដ​ដឹក​ដី​បើ​កបរ​ជ្រុល​ចង្កូត​បុក​ចូល​ផ្ទះ​ពលរដ្ឋ​បង្ក​ឲ្យ​ស្រី ២ នាក់​របួស​ធ្ងន់ធ្ងរ​

    ​ ភ្នំពេញ ៖ រថយន្ត​ដឹក​ដី​ម៉ាក​ហ៊ីណូ​១​គ្រឿង​បាន​បើក​លឿន​ហើយ​បាន​រេ​ចង្កូត​ធ្ល​ង​ផ្លូវ​ពី​ខាង​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ដែក​និង​រថយន្ត​តូ​រី​ហើយ​ក៏បាន​ទៅបុក​និង​ផ្ទះ​ជួសជុល​ម៉ូតូ ធ្លាយ​ទៅដល់​ក្នុងផ្ទះ​បណ្តាល​ឲ្យ​ក្មេងស្រី​២​នាក់​រងរបួស​ធ្ងន់ធ្ង​រ។​

     ហេតុការណ៍​ដ៏​អាក្រក់​នេះ​កើតឡើង​នៅវេលា​ម៉ោង​១១​និង​៣៥​នាទី​ស្ថិតនៅ​តាមផ្លូវ​២១៧ ភូមិ​ថ្មី សង្កាត់​ដង្កោ​ខណ្ឌដង្កោ។​

     ប្រភព​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ត​ដឹក​ដី​១​គ្រឿង​នេះ​បើក​លឿន​ពេក​ដល់​កន្លែងកើតហេតុ​ដោយ​មិនបាន​បង្អន់ល្បឿន​នោះទេ​ដោយបាន​ទាញ​ចង្កូត​ឡើង​ធ្ល​ង​ផ្លូវ​ម្ខាង​ទៀត​ក៏​បណ្តាល​ឲ្យ​ប៉ះ​ជាមួយ​រថយន្ត​ដឹក​ដែក​ហើយ​បាន​ប៉ះ​ជាមួយ​រថយន្ត​ម៉ាក​តួ​រី​ស​មួយគ្រឿង​ទៀត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​។​

    បន្ទាប់មក​ក៏​បួង​ចង្កូត​ជ្រុល​ទៅបុក​ផ្ទះ​ជួលជុល​ម៉ូតូ​ធ្លាយ​ជ​ញ្ជា​ាំ​ង​ចូលក្នុង​ទៅបុក​ក្មេងស្រី​២​នាក់ ដែលជា​កូន​ម្ចាស់​ដែល​កំពុងតែ​អង្គុយលេង​នៅក្នុង​ផ្ទះ​បណ្តាល​ឲ្យ​ក្មេងស្រី​ម្នាក់​ឈ្មោះ​ឧ​ត្ត​ម រស្មី​មាន​អាយុ​៧​ឆ្នាំ របួស​បាក់ដៃ​ខាងស្តាំ និង​ក្មេងស្រី​ម្នាក់ទៀត​មានឈ្មោះ ឧ​ត្ត​ម ទី​តា​សូរិយា​អាយុ​៣​ឆ្នាំ របួស​បាក់ជើង​ធ្វេ​ង​សន្លប់​ធ្ងន់ធ្ងរ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​សម្ភព​ចំការ​ដូង។​

     ចំណែក​រថយន្ត​បង្ក​មាន​ផ្លាកលេខ​កំពង់ចាម​3A:0569​ពណ៌​ស្លែ​ដឹក​ដឹ​នៅលើ​រថយន្ត​ពេញ​ហើយ​តៃ​កុឡា​ន​ភ្លាមៗ​នោះបាន​រត់គេចខ្លួន​បាត់​។​ចំណែក​ម្ចាស់​រថយន្ត​តូ​រី​សមាន​ឈ្មោះ​ទ​ន ភាព​អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ខ្វារ​រុង​ឃុំ​បឹង​ត្រាញ​ខាងត្បូង​ស្រុក​សំរោង​ខេត្តតាកែវ​មុខរបរ​ជា​អ្នក​ដឹក​កម្មករ​រោងចក្រ​រងរបួស​ស្រាល​ផ្លាកលេខ ក្រុងព្រះសីហនុ ​2A-1082 ​មាន​ពណ៌​ទឹកប៊ិច​។ ចំណែក​រថយន្ត​ដឹក​ដែក​មាន​ផ្លាកលេខ​ភ្នំពេញ​3C-6488 ​ពណ៌​បៃតង​តែ​មិនបាន​ស្គាល់ឈ្មោះ​។​

    ប​ច្ច​ប្បន្ន​សមត្ថកិច្ច​កំពុងធ្វើការ​វាស់វែង និង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ ដង្កោ​ដើម្បី​ស្វែងរក​ម្ចាស់​រថយន្ត​មក​ដោះស្រាយ តាមផ្លូវ​ច្បាប់​៕

,

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់