WilfriedZaha និង Jadon Sanchoគឺជាគោលដៅចម្បងសម្រាប់ Chelsea ប្រសិនបើខ្សែបម្រើWillianចាកចេញ

        តាម​សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា Chelsea ​បាន​កំណត់គោលដៅយកកីឡាករ​ WilfriedZahaនិង​ Jadon Sancho​ ដើម្បី​ជំនួស​តំណែង​កីឡាករ Willianបន្ទាប់ពីខ្សែបម្រើ​ស្លាបរូបនេះ​មិនទាន់សម្រេចបាន​កិច្ច​ព្រមព្រៀង​ថ្មីបន្តនៅឡើយ​។

        ក្លឹប Chelsea ​អាចនឹង​ផ្ទេរកីឡាករ​បន្ថែម ដើម្បី​ពង្រឹងជម្រើស​​ខ្សែបម្រើ​ស្លាប ស្របពេល​អនាគត​របស់​ Willian នៅមិនទាន់ច្បាស់​ ហើយ​ក្លឹបនេះទទួល​ដំណឹងពី​ការបែកបាក់​របស់​កីឡាករ Sancho ជាមួយ​ក្លឹប Dortmund ។Zaha ក៏ស្ថិតនៅ​លើ​បញ្ជីសម្រាំង​របស់​ក្លឹប​ Chelsea ​ផងដែរ​។

Willianវ័យ​៣១​ឆ្នាំ​នឹងចប់​កិច្ច​សន្យា​ក្នុង​៦​ខែទៀត ហើយ​អះអាងថា ខ្លួន​មិនទាន់​ទទួល​បាន​កិច្ច​សន្យា​ថ្មី​នៅឡើយ​ទេ។ Willian ចង់បាន​កិច្ច​សន្យា​ថ្មី​២ឆ្នាំ​ទៀត ប៉ុន្តែវាអាចជា​បញ្ហា​ ព្រោះថា តាមទម្លាប់ក្លឹប Chelsea ​មានភាពស្ទាក់ស្ទើរ​ក្នុង​ការ​ផ្តល់​កិច្ច​សន្យា​លើសពី១ឆ្នាំ​ដល់កីឡាករ​ដែល​មាន​វ័យ​លើ​សពី​៣០ឆ្នាំ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab