បុរសបីនាក់ផឹកស្រវឹងជោគជាំ ឡើងជិះតាក់ស៊ីទៅផ្ទះវិញ, អ្នកបើកបរធ្វើស៊ី ពេលដល់គោលដៅត្រូវមួយកំផ្លៀងរបស់បុរសទីបី

សំណើច ៖ អ្នកបើកបរគិតថា ពួកគេទាំងបីស្រវឹងលែងដឹងខ្យល់អីអស់ហើយ ចឹងក៏បញ្ឆេះម៉ាស៊ីនឡាន បើកទៅមុខតែ ១០០ ម៉ែត្រប៉ុណ្ណោះ រួចជាន់ហ្វ្រាំងឈប់ង៉ក់ និយាយទៅកាន់អ្នកស្រវឹងទាំងបីថា "ហ្អេ ពួកអាក្អូន មកដល់គោលដៅហើយ"។ 

បុរសទីមួយនិយាយថា "វ៉ាវ ពេលវេលាហោះលឿនដូចរន្ទះ អាពួកម៉ាក!" រួចហើយក៏ចុះពីឡានតាក់ស៊ី។ 

បុរសទីពីរអេះក្បាល រួចតបទៅបុរសទីមួយថា "អញអត់ខ្វល់ទេអាពួកម៉ាក។ អញចង់នោម។ តោះចុះពីលើឡានឱ្យលឿនតិច"។ 

បុរសទីបីសម្លឹងមុខអ្នកបើកតាក់ស៊ី រួចទះកំផ្លៀងអ្នកបើកបរមួយដៃផាំង។ អ្នកបើកបរតក់ស្លុតជាខ្លាំង នឹកស្មានថា អ្នកទីបីនៅមានស្មារតីល្អនៅឡើយ។ បន្ទាប់មក បុរសទីបីក៏ពោលថា "លើកក្រោយកុំបើកលឿនពេក។ ពួកយើងអង្គុយខាងក្រោយប៊ិះស្លាប់ខានចាប់ជាតិ"៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab