Kang

Sora និង Bo Ra នឹងចាត់វិធានការណ៍ច្បាប់ចំពោះអ្នកផ្សព្វផ្សាយពាក្យ ចចាមអារ៉ាម

            តារាស្រីកូរ៉េ​ពីររូប​ទៀត​បានចូលរួម​ជាមួយនឹង​តារាល្បីមួយចំនួន​​ដើម្បី​ចាត់វិធានការច្បាប់​ចំពោះ​ការអត្ថាធិប្បាយ​បែប​មួយបង្កាច់​តាម​ប្រព័ន្ធ​អ៊ីន​ធើ​ណិត។ តារាស្រីទាំង​ពីរ​រូប​ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន Will Entertainment គឺ Kang Sora និង Nam Bo Ra

            ក្រុមហ៊ុន Will Entertainment បានចេញផ្សាយ​សេចក្តីថ្លែង​ការណ៍​មួយ​ថា “​ពាក្យ​ចចាមអារ៉ាម​ពាក់ព័ន្ធតារាស្រីរបស់យើង​គឺគ្មានមូល​ដ្ឋាន​ទេ។ យើង​នឹង លែង​បិទភ្នែក​ចំពោះ​ការឃោសនា​មិនរើស​មុខ​និង​ការបង្កើតពាក្យ​ចចាមអារ៉ាម​ឡើងវិញ​តាម​រយៈ​កាសែតផ្សេងៗ”។

            យើង​មាន​បំណងចាត់វិធានការច្បាប់​ចំពោះ​អ្នក​ផ្សព្វផ្សាយ​ដំបូង​នៃពាក្យ​ចចាមអារ៉ាមដោយប្រគល់ការស៊ើបអង្កេតនេះទៅខាងនគរបាល។ យើង​នឹង​ឆ្លើយ​តប​ឲ្យបានខ្លាំងក្លាចំពោះ​ពាក្យចចាមអារ៉ាម​ដែលគ្មានមូលដ្ឋាន​នេះ”។

            Nam Bo Ra ថ្មីៗនេះបានសម្តែង​ក្នុងភាព​យន្តភាគរឿង “My Heart Twinkle Twinkle” ចំណែក​ Kang Sora បច្ចុប្បន្ន​សម្តែង​ក្នុង​ភាព​យន្ត​ភាគរឿង “Neighborhood Lawyer Jo Deul Ho” ៕

ប្រភព៖ VIKI

អ្នកនឹងចូលចិត្ត

មតិយោបល់