Comet web 1024

ប្រផ្នូល​កើតសង្គ្រាម​លើ​ផែនដី​? ផ្កាយដុះកន្ទុយ​ពីរ​នឹង​ហោះ​កៀក​ផែនដី​បំផុត​នៅ​យប់​នេះនិង​យប់​ស្អែក​

    ​នៅ​ថ្ងៃ​ចន្ទ​និង​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ ផ្កាយដុះកន្ទុយ​ពីរ​នឹង​ហោះ​មក​គន្លង​ផែនដី ហើយ​មួយ​ក្នុងចំណោម​ពួកវា​នឹង​ហោះ​មក​កៀក​ផែនដី​បំផុត​ជាង​ផ្កាយដុះកន្ទុយ​ដែល​ហោះ​មក​នៅ​ឆ្នាំ​១៩៨៣​ទៅទៀត​។ ផ្កាយដុះកន្ទុយ​ដ៏​ធំ​និង​វែង​ជាងគេ​ទាំងពីរ​នេះ​នឹងមាន​ពន្លឺ​ភ្លឺ​ខ្លាំង ហើយ​អ្នកវិទ្យាសាស្ត្រ​ជឿថា​នៅ​ចំណុច​ជិត​បំផុត​របស់​វា យើង​អាច​មើលឃើញ​វា​នៅពេល​យប់​ដោយ​ភ្នែក​ទទេ​។​

​    ​ផ្កាយដុះកន្ទុយ​តូច​ឈ្មោះ Comet 252P/LINEAR នឹង​មកដល់​ថ្ងៃទី​២១​មីនា​នេះ ដែល​នៅ​រយៈ​ចម្ងាយ​ពី​ផែនដី ៣,៣​លាន​គីឡូម៉ែត្រ​។ ថ្ងៃ​បន្ទាប់​ផ្កាយដុះកន្ទុយ​ឈ្មោះ P/2016 BA14 នឹង​មក​ហោះ​កាត់​ផែនដី​កៀក​បំផុត​ក្នុង​រយៈ​ចម្ងាយ​២,២​លាន​គីឡូម៉ែត្រ​។​

​    ​ផ្កាយដុះកន្ទុយ​ទាំងពីរ​នេះ​ផងដែរ នឹង​ហោះ​កាត់​ផែនដី​ដោយ​សុវត្ថិភាព ដោយ​មិនមាន​ការបុក​ឬ​ធ្លាក់ចូល​ផែនដី​នោះទេ​។​

​    ​ផ្កាយដុះកន្ទុយ​ឈ្មោះ Comet P/2016 BA14 ត្រូវបាន​គេ​រកឃើញ​កាលពី​ថ្ងៃទី​២២​ខែមករា​មកម្ល៉េះ ដោយ​កែវ​យឺត PanSTARRS របស់​សកល​វិទ្យាល័យ Hawaii​។ រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយទៀត​នោះ​ថា​ផ្កាយដុះកន្ទុយ​ឈ្មោះ 252P/NINEAR ត្រូវបាន​រកឃើញ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ Massachuasetts Institute of Technology កាលពី​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០០០​មកម្ល៉េះ​។​

​    ​ផ្កាយដុះកន្ទុយ​ឈ្មោះ 252P/LINEAR ដែល​មក​នៅ​ថ្ងៃទី​២១ មីនា​នេះ​បង្ហាញខ្លួន​របស់​វា​នៅ​ម៉ោង ៥:១៤ ព្រឹក PDT ត្រូវ​នឹង​ម៉ោង​៧​និង​១៤​នាទី​យប់​ស្រុក​ខ្មែរ​។ ចំណែក​ផ្កាយដុះកន្ទុយ​មួយទៀត​ឈ្មោះ P/2016 BA14 នឹង​មក​ថ្ងៃទី​២២ នៅវេលា​ម៉ោង ៧:៣០ ព្រឹក PDT ត្រូវ​នឹង​ម៉ោង​៩​និង​៣០​នាទី​យប់​ស្រុក​ខ្មែរ​៕

ប្រភព៖ NASA

អ្នកនឹងចូលចិត្ត

មតិយោបល់