តើខ្ទាតទឹកកាមចូលភ្នែកអាចឆ្លងកាមេរោគទេ?

បន្ទាប់ពីជិតឈានដល់ទីបំផុតនៃតម្រេក ដៃគូរបស់អ្នកបានទាញប្រដាប់ភេទបាញ់ព្រះកាមទេពមកលើផ្ទៃមុខរបស់អ្នក។ ទឹកកាមខ្លះខ្ទាតចូលភ្នែករបស់អ្នក។ ខណៈទឹកកាមធ្វើឱ្យក្រហាយភ្នែក អ្នករត់ទៅលាងទឹកភ្លាមភ្លែត ហើយគិតថាវាមិនអីទេ។ ប៉ុន្តែអ្វីៗប្រហែលមិនដូចអ្នកគិតទេ។ 

តើអ្នកអាចកើតជំងឺកាមរោគទេ ប្រសិនបើទឹកកាមខ្ទាតចូលភ្នែករបស់អ្នក? 

យោងតាមវេជ្ជបណ្ឌិត Grace Huang នៅគ្លីនិក DTAP Clinic Robertson ក្នុងប្រទេសសិង្ហបុរី អ្នកអាចឆ្លងជំងឺកាមរោគបាន ប្រសិនបើវាខ្ទាតចូលភ្នែករបស់អ្នក។

ជំងឺកាមេរោគមួយចំនួន ដែលអាចឆ្លងតាមរយៈបែបនេះបានគឺ ជំងឺកាមរោគក្លាំមីឌា និង ជំងឺប្រមេះ។ 

លោកស្រីវេជ្ជបណ្ឌិតនិយាយថា "ទាំងនេះគឺជាជំងឺកាមរោគបាក់តេរី ហើយមានរបាយការណ៍កត់ត្រាច្បាស់លាស់ណាស់អំពីករណីជំងឺភ្នែកក្រហមដោយសារកាមរោគក្លាំមីឌា ដែលបណ្តាលមកពីទឹកកាមនៅក្នុងភ្នែក"៕

adverise with khmeread