បើកតែហ្គេមតាមទូរស័ព្ទឱ្យក្មេងលេង ក្លាយជាមហាសេដ្ឋីលុយពាន់លាន បន្ទាប់ពីយកសម្តីពីរម៉ាត់របស់លោក Steve Jobs មកអនុវត្តផ្ទាល់

សម្រាប់ក្មេងភាគច្រើនដែលចំណាយពេលនៃកុមារភាពរបស់ពួកគេជាមួយដៃហ្គេមនៅក្នុងដៃ ការទទួលបានប្រាក់ឈ្នួលពីការលេងហ្គេមវីដេអូស្តាប់ទៅជាសុបិនក្លាយជាការពិតសម្រាប់ពួកគេ។

មិនមែនសុបិនទាំងអស់នោះក្លាយជាការពិតទេ ទោះបីសុបិនខ្លះក្លាយជាការពិតក៏ដោយ។

លោក Forrest Li អាយុ ៣៩ ឆ្នាំ ស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុនហ្គេម Sea ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី គឺជាអ្នកលេងហ្គេមម្នាក់ស្ថិតក្នុងចំណោមអ្នកដែលអាចសម្រេចសុបិនរកលុយបាន។

ថ្មីៗនេះសហគ្រិនដែលមានដើមកំណើតចិនរូបនេះបានក្លាយជាមហាសេដ្ឋីលុយពាន់លានដុល្លារមួយរូបនៅប្រទេសសិង្ហបុរី ដែលឈរនៅលើកំពូលរួមគ្នាជាមួយលោក Tim Sweeney នាយកប្រតិបត្តិក្រុមហ៊ុនហ្គេម Epic Games នៅក្នុងបញ្ជីមហាសេដ្ឋីហ្គេមតាមអ៊ីនធឺណេតរបស់ទស្សនាវដ្តី Forbes។

តើវាចាប់ផ្តើមយ៉ាងដូចម្តេចសម្រាប់អ្នកជំនួញដែលមានដើមកំណើតចិនរូបនេះ? សារព័ត៌មាន Bloomberg បានរាយការណ៍ថា លោក Li បានចូលរួមក្នុងពិធីចែកសញ្ញាប័ត្រមួយនៅសាកលវិទ្យាល័យស្ទែនហ្វតក្នុងឆ្នាំ ២០០៥ កន្លែងដែលលោក Steve Jobs ត្រូវបានអញ្ជើញជាវាគ្មិន។

លោក Jobs បាននិយាយនៅក្នុងសុន្ទរកថារបស់គាត់ថា "រក្សាភាពស្រែកឃ្លាន រក្សាភាពជាមនុស្សល្ងង់"។

លោក Li ដែលបច្ចុប្បន្នជាពលរដ្ឋសិង្ហបុរី បានចាប់ផ្តើមបើកក្រុមហ៊ុនសេវាកម្មឌីជីថល Garena ក្នុងឆ្នាំ ២០០៩។ ដោយបានបង្កើតក្រុមហ៊ុន Sea Limited ជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Garena គាត់បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងតារាងចំណាត់ថ្នាក់មហាសេដ្ឋីរបស់សិង្ហបុរីដោយទស្សនាវដ្ដី Forbes នៅខែតុលាឆ្នាំ ២០១៧ បន្ទាប់ពីចុះបញ្ជីក្រុមហ៊ុន  Sea លើផ្សារភាគហ៊ុនញ៉ូវយ៉ក។

Bloomberg បានសន្មត់ថា ជោគជ័យទូទាំងពិភពលោកនៃហ្គេមទូរស័ព្ទបែបចម្បាំងជំនាន់បុរាណ ដែលបង្កើតដោយខ្លួនឯង គឺហ្គេម Free Fire គឺជាមូលហេតុចំបងនៃទ្រព្យសម្បត្តិនិងភាពជោគជ័យរបស់លោក Li។ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធរបស់គាត់មានចំនួន ៥៤០ លានដុល្លារកាលពីឆ្នាំមុន គាត់ឥឡូវកើនទ្រព្យសម្បត្តិដល់ជាង១ពាន់លានដុល្លារ (ត្រឹមខែមីនា២០១៩) គឺខ្ពស់ជាងលោក Min-Liang Tan ដែលជាស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Razer ទៅទៀត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab