adverise with khmeread Article 3358943 2f5c73dd00000578 682 964x415

គូព្រេងមិនព្រាត់ Chelsea ប៉ះ PSG ទៀតក្នុងការចាប់ឆ្នោតរើសគូប្រកួតវគ្គ ១៦ ក្រុមចុងក្រោយក្នុងក្របខ័ណ្ឌ Champions League

ការចាប់ឆ្នោតផ្គូផ្គងរកក្រុមសម្រាប់ប្រកួតក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ UEFA Champions League ដែលធ្វើឡើងនៅទីក្រុង Nyon ប្រទេសស្វ៊ីសទើបតែបញ្ចប់មុននេះបន្តិចប៉ុណ្ណោះ។ 

អ្វីដែលគួរឲ្យកត់សម្គាល់ជាងគេសម្រាប់អ្នកស្នេហាកីឡាបាល់ទាត់ គឺការចង់ដឹងអំពីក្រុមមកពីក្របខ័ណ្ឌ Premier League ចំនួន ៣ គឺ Arsenal, Chelsea និង Man City ថាតើបានរកឃើញដៃគូប្រកួតរបស់ខ្លួនខ្លាំងឬខ្សោយ។ លទ្ធផលចេញមក គឺ Arsenal និង Chelsea ស៊យជាងគេ ដោយត្រូវប៉ះជាមួយ Barcelona និង PSG រៀងៗខ្លួន។ រីឯ Man City សំណាងជាងគេព្រោះប៉ះក្រុមរាងគ្រាន់បើមកពីអ៊ុយក្រែន Dynamo Kiev។ 

ក្រុម PSG បើគិតពីឆ្នាំ ២០១៣ មកដល់ថ្ងៃចាប់ឆ្នោតនេះ គឺនឹងត្រូវជួបជាមួយ Chelsea បីលើកជាប់គ្នាហើយ ដោយជំនួបពីរលើក លើកមុនគឺបានទម្លាក់គ្នាម្តងម្នាក់។ ដូច្នេះ គូនេះនឹងទាក់ទាញការចាប់អារម្មណ៍ជាងគេក្នុងវគ្គ ១៦ ក្រុមចុងក្រោយ បើទោះបីជា Chelsea កំពុងធ្លាក់ចុះទម្រង់លេងក្នុងស្រុកក៏ដោយ។ 

តោះកុំឲ្យខាតពេល នាំគ្នាមើលគូណាខ្លះដែលនឹងជួបគ្នានៅវគ្គ ១៦ ក្រុមចុងក្រោយទាំងអស់គ្នា៖

Dynamo Kyiv vs Manchester City

Benfica vs Zenit

PSV vs Atletico Madrid

Juventus vs Bayern Munich

Arsenal vs Barcelona

PSG vs Chelsea

Roma vs Real Madrid

Gent vs Wolfsburg

សំគាល់៖​ ការប្រកួតជើងទីមួយនឹងធ្វើឡើងនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៦ ហើយជើងទី ២ ប្តូរទឹកដីគ្នា នឹងធ្វើឡើងនៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៦៕ 

 

 

adverise with khmeread

មតិយោបល់