ក្មេងអាយុ១០ឆ្នាំរូបនេះធ្វើឱ្យមនុស្សមួយពិភពលោកទន់ចិត្ត បន្ទាប់ពីបាត់បង់សមាជិកគ្រួសារទាំងស្រុង សុខចិត្តរស់នៅម្នាក់ឯង មិនឱ្យគេជួយចិញ្ចឹមទេ

ដំណឹងខូចចិត្តនៃក្មេងប្រុសអាយុ ១០ ឆ្នាំនៅទីជនបទប្រទេសវៀតណាមម្នាក់ ដែលបដិសេធមិនធ្វើកូនចិញ្ចឹមរបស់គេ បន្ទាប់ពីបាត់បង់គ្រួសារទាំងមូល ដោយសុខចិត្តរស់នៅខ្លួនឯងនិងធ្វើការនៅលើវាលស្រែពេញៗមួយថ្ងៃ បានធ្វើឱ្យមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកទន់ចិត្តគ្រប់គ្នា។

ខណៈក្មេងអាយុ ១០ ឆ្នាំភាគច្រើនគ្មានអីត្រូវបារម្ភ ក្រៅពីទៅសាលារៀននិងរីករាយនឹងកុមារភាពរបស់ពួកគេ កុមារាឈ្មោះ Dang Van Khuyen ចំណាយពេលរាល់ថ្ងៃធ្វើស្រែចម្ការនៅជុំវិញផ្ទះដ៏សាមញ្ញរបស់គាត់នៅក្នុងភូមិដាច់ស្រយាលមួយនៅប្រទេសវៀតណាម ដោយដាំបន្លែនិងរកចំណីអាហារសម្រាប់បំពេញក្រពះរបស់គាត់។ ជីវិតរបស់គាត់មិនដែលងាយស្រួលទេដោយបាត់បង់ម្តាយតាំងពីនៅតូចហើយត្រូវរស់នៅជាមួយជីដូនខណៈឪពុកចេញទៅរកការងារធ្វើនៅតាមការដ្ឋានសំណង់។ ទោះយ៉ាងណា រឿងរ៉ាវកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីឪពុករបស់គាត់បានស្លាប់ក្នុងគ្រោះថ្នាក់នៅកន្លែងធ្វើការ ហើយជីដូនរបស់គាត់បានរៀបការម្តងទៀតនៅក្នុងភូមិមួយផ្សេងទៀត ខណៈគាត់ត្រូវទុកចោលដោយគ្មានការទ្រទ្រង់អ្វីទាំងអស់។

Khuyen ពឹងផ្អែកលើការឧបត្ថម្ភថវិកាពីឪពុករបស់គាត់ដែលតែងផ្ញើមកផ្ទះសម្រាប់ទិញម្ហូបអាហារសម្លៀកបំពាក់និងរបស់ចាំបាច់ផ្សេងៗ និងពឹងលើជីដូនរបស់គាត់សម្រាប់ចម្អិនអាហារ ប៉ុន្តែឥឡូវនេះពួកគេបានចាកចោលអស់ទៅហើយ ដូច្នេះគាត់ត្រូវធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯង។ នៅក្នុងវីដេអូបង្ហាញដោយប្រព័ន្ធផ្សព្វផ្សាយវៀតណាម ក្មេងប្រុសអាយុ ១០ ឆ្នាំនេះដាំបន្លែនៅតាមចម្ការជុំវិញផ្ទះរបស់គាត់ ហើយប្រមូលទំពាំងដើម្បីចម្អិន។ គាត់ចំណាយពេលទាំងយប់ទាំងថ្ងៃនៅក្នុងខ្ទមដំបូលប្រក់ស្បូវ ប៉ុន្តែគាត់មិនចង់ឱ្យគ្រួសារផ្សេងទៀតមកជួយចិញ្ចឹមគាត់ទេ។

បន្ទាប់ពីបានទទួលដំណឹងអំពីការស្លាប់ឪពុករបស់ Khuyen គ្រូរបស់គាត់បានរៃអង្គាសប្រាក់បានគ្រប់គ្រាន់ដើម្បីយកសាកសពទៅផ្ទះដើម្បីបញ្ចុះ ហើយបានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានអំពីស្ថានភាពក្មេងប្រុសនេះ។ ខណៈជីដូនជីតារបស់គាត់មិនបានបង្ហាញបំណងចង់យកកូនប្រុសចូលទៅក្នុងផ្ទះចិញ្ចឹម ការបញ្ជូនទៅមណ្ឌលកុមារកំព្រានិងការយកទៅឱ្យគេជួយចិញ្ចឹមគឺជាដំណោះស្រាយតែមួយគត់ ប៉ុន្តែគាត់បានបដិសេធ ដោយអះអាងថាគាត់អាចមើលថែខ្លួនឯងបាន៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab