លោក Brendan Rodgers បើទ្វារទទួលយកឱកាសទៅដឹកនាំក្លឹប Arsenal

        មាន​សេចក្តី​រាយការណ៍​នៅ​សប្តាហ៍​នេះថា អ្នកចាត់ការក្រុម Leicester លោក Brendan Rodgers ស្ថិតក្នុង​បញ្ជីបេក្ខភាព​សម្រាំង​ដើម្បី​ជំនួស​តំណែង​របស់​លោក Unai Emery នៅក្លឹប Arsenal ។

        លោក Rodgers ក៏បាន​លើកឡើង​ថា លោកមាន​លក្ខខណ្ឌ​ក្នុងកិច្ច​សន្យា​ជាមួយ​ក្លឹប Leicester City ។Leicester មាន​រួមបញ្ចូល​លក្ខខណ្ឌក្នុងកិច្ច​សន្យា​របស់​លោក Rodgers ដែល​មាន​តម្លៃប្រហែល​១៤​លានផោន​ ប្រសិនបើ​លោកផ្ទេរចេញ។

        អតីតគ្រូបង្វឹក​ Liverpool រូបនេះ​ត្រូវ​បានសួរ​នាំ​​ជុំវិញ​លក្ខខណ្ឌ​ដែល​គេអះអាងនេះ បន្ទាប់ពី​ក្រុម Leicester ​របស់​លោក​បាន​យក​ឈ្នះ​ក្រុម Everton ។លោក Rodgers បាន​និយាយថា “​ប្រាកដណាស់ មាន​លក្ខខណ្ឌក្នុងកិច្ច​សន្យា​”។

        ប៉ុន្តែអ្នក​វិភាគបាល់ទាត់លោក Jamie Carragher​បា​ន​អះអាងថា គ្រូបង្វឹក​សញ្ជាតិ​អៀរឡង់​នឹង​មាន​កំហុស​ ប្រសិនបើ​ពិចារណា​ចាកចេញពី​ក្លឹប Leicester មក​ចូល​រួម​ជាមួយ​ក្លឹប Arsenal ។

        លោក​ Jamie ​បាន​និយាយថា “​ខ្ញុំ​គិត​ថា គាត់ប្រាកដជាចង់​បោះជំហានទៅមុខ​ទៀត។ ខ្ញុំ​គិត​ថា វាក៏មិនត្រឹម​ត្រូវដែរ ប្រសិនបើ​គាត់​គិត​ចង់​ចាកចេញពី Leicester ហើយទៅដឹកនាំ​ក្រុម Arsenal នៅពេលនេះ”៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab