Patrick Vieira និយាយអំពីការភ្ជាប់លោកទៅនឹងការដឹកនាំក្រុម Arsenal

        មានបេក្ខភាពជាច្រើនត្រូវបានគេផ្គូផ្គងសម្រាប់តួនាទីជា​គ្រូបង្វឹកនៅក្លឹបកាំភ្លើងធំ Arsenal ហើយលោក Patrick Vieira ក៏ស្ថិតក្នុងចំណោមបេក្ខភាពដែលគេចាប់អារម្មណ៍ផងដែរ។

ប៉ុន្តែអតីតវីរបុរសក្លឹប Arsenalរូបនេះបាននិយាយថា ការងារដឹកនាំក្រុម Arsenal មានភាពស្មុកស្មាញណាស់ ។

        លោក​ Vieira បានថ្លែងនៅក្នុងសន្នីសិទកាសែតថា “មានរឿងច្រើនណាស់ដែលលោកមិនអាចគ្រប់គ្រងបាន។ គ្រប់គ្នានិយាយរឿងច្រើនដែលមានទាំងពិតនិងមិនពិត”។

        លោក Vieira បន្តថា “ខ្ញុំមិនអាចនិយាយអ្វីបានទាំងអស់អំពីរឿងនេះ។ ខ្ញុំក៏ដូចជាអ្នកទាំងអស់គ្នាដែរ ខ្ញុំអាន។ ខ្ញុំមើល។ ខ្ញុំបានឮ។ តែប៉ុណ្ណឹងឯង”។

ការលើកឡើងទាំងនេះកើតមាន បន្ទាប់ពីក្រុម Arsenal បានបណ្តេញលោកUnai Emery ចេញកាលពិថ្ងៃសុក្រ បន្ទាប់ពីគ្រូបង្វឹករូបនេះដឹកនាំប្រាំពីប្រកួតដោយគ្មានឈ្នះសោះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab