Virgil Van Dijk: ក្លឹប Liverpool ត្រូវតែធ្វើឲ្យបានល្អជាងនេះ

        ការចាប់ផ្តើម​ដ៏អស្ចារ្យនៅ​ក្នុង​ប្រវត្តិ​ក្របខណ្ឌ​ EPL បាន​ជួយ​ឲ្យ​ក្រុម Liverpool នាំមុខ​គេដាច់នៅ​រដូវកាល​នេះ។​

ប៉ុន្តែខ្សែបម្រើ Virgil van Dijkជឿថា ក្រុម Liverpool ត្រូវ​តែធ្វើ​ឲ្យ​បាន​ល្អជាងនេះទៀត។​ Van Dijk បាននិយាយថា “​យើង​ដឹងថា យើងអាចធ្វើ​បានល្អ​ប្រហែល១០​ភាគរយ​បន្ថែមទៀត។ យើង​អាចលេងបានល្អជាងនេះ”។

        ឆ្លងកាត់​១៤​ប្រកួត​ក្រុម Liverpool បាន​ចូលរួមជាមួយ​ក្រុម​ធំៗផ្សេងទៀត​ដែល​បាន​សាងប្រវត្តិសាស្ត្រល្អបំផុត​ ដោយ​រក្សាស្ថិតិ​មិនដែល​ចាញ់​បាន​យូរ​បំផុត​នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។​អ្វីដែលគួរ​ឲ្យ​កត់​សម្គាល់បំផុតនោះគឺ​គម្លាត​១១​ពិន្ទុ​នៅលើ​កំពូល​តារាង។

        ទោះបីជា​ការ​ធ្វើ​បាន​ល្អបែប​នេះក៏ដោយ ក៏​ខ្សែការពារ Van Dijkយល់ថានៅមានចំណុច​អវិជ្ជមាន​មួយចំនួន​។ Van Dijk បាន​និយាយថា “ខ្ញុំគិត​ថា​ យើងគួរតែអាចធ្វើ​បាន​ល្អជាងនេះ”។

        Van Dijk បន្តថា “​នោះគឺជា​អ្វីដែល​យើង​ត្រូវ​ពិនិត្យ​មើល។ យើង​ដឹងថា យើង​អាចលេង​ល្អជាងនេះ ​ឈ្នះ​ការ​ប្រកួត​ ប៉ុន្តែ​នៅទីបញ្ចប់​ យើងនឹង​ដឹងថា អ្វីជាការពិត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab