​រកឃើញ​ភាពយន្ត​ឆ្នើម ដណ្តើមបាន​ពាន​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៦

​    ​ភ្នំពេញ​៖​ព្រឹត្តិការ​ជាតិ​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៦ ត្រូវបាន​ចាត់ទុកជា​ព្រឹត្តិការ​ដ៏​អស្ចារ្យ​មួយ ដែល​បាន​រួមចំណែក​លើកស្ទួយ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​អោយ​កាន់​តែមាន​ភាពល្អប្រសើរ​ឈានទៅរក​ទីផ្សារ​ក្រៅប្រទេស ជាពិសេស​គឺ​ដំណើរការ​អភិវឌ្ឍ ឧស្សាហកម្ម​ភាពយន្ដ​នៅ​កម្ពុជា​។​

​     លោក សោម សុគន្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ថ្លែង​ក្នុង​ពិធី ក្នុង​ពិធី​បិទ​មហោស្រព​ជាតិ​ភាពយន្ដ លើក​ទី​៦ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ កំណើន​រោងកុន​នៅ​កម្ពុជា គឺជា​ទីផ្សារ​ដ៏​សំខាន់ សម្រាប់​ការដោះដូរ ផលិករ​ភាពយន្ដ និង​ជា​គ្រឹះ​ដ៏​រឹងមាំ សម្រាប់​ជួយ​ឧស្សាហកម្ម​ភាពយន្ដ​។ លោក​មានប្រសាសន៍ថា “​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: ចាត់ទុកថា មហោស្រព​ជាតិ​ភាពយន្ដ លើក​ទី​៦ ឆ្នាំ​២០១៩ នាពេលនេះ គឺជា​ព្រឹត្តិការណ៍ ប្រចាំឆ្នាំ​ដ៏​មាន​សារសំខាន់ ក្នុងការ​រួមចំណែក​លើ​ក​ស្ទួយ ដំណើរការ​អភិវឌ្ឍន៍ ឧស្សាហកម្ម​ភាពយន្ដ​នៅ​កម្ពុជា​”​។​
​ជាងនេះទៅទៀត រដ្ឋលេខាធិការ​ថា ទន្ទឹមនឹង​វឌ្ឍនភាព ក្នុង​បរិបទ​សម័យ​ឧស្សាហកម្ម​ទី​៤ នៃ​វិស័យ​ភាពយន្ដ​កម្ពុជា ក៏​ប្រឈម​បញ្ហា​ធំៗ​មួយចំនួន​ផងដែរ ដែល​ត្រូវ​ទាមទារ ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ដោះស្រាយ​រួមគ្នា ជាពិសេស ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​ពង្រឹង​លើកកម្ពស់​គុណភាព​ជាតិ ឲ្យ​វិវត្តន៍​ឈានឡើង​សំដៅ រួមចំណែក​លើកកម្ពស់ ផ្សព្វផ្សាយ​វប្បធម៌​ជាតិ​។​

​    ​ចំណែក​លោក លោក ប៉ុក បូរ​ក្ស ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​ជា​ប្រធាន គណៈកម្មការ​រៀបចំ មហោស្រព​ភាពយន្ត​ជាតិ លើក​ទី​៦ ឆ្នាំ​២០១៩ បាន​បញ្ជាក់ដែរថា ការ​ប្រារព្ធ​ពិធី មហោស្រព​ជាតិ​ភាពយន្ដ លើក​ទី​៦ ឆ្នាំ​២០១៩ ស្របពេល ដែល​ឧស្សាហកម្ម​ភាពយន្ដ​នៅ​កម្ពុជា បាននិងកំពុង​ពង្រឹង និង​វិវត្តន៍​ឈានឡើង គួរ​ឲ្យ​កត់សំគាល់​។ ដោយ​ពិនិត្យឃើញថា ២​ឆ្នាំ​កន្លងមកនេះ បរិមាណ​នៃ​ការផលិត និង​ការចាក់​បញ្ចាំងភាពយន្ដ​ខ្មែរ ទាំង​លើ​ទូរទស្សន៍ និង​តាម រោងកុន មាន​កំណើន មាន​សេ្ថ​រ​ភាព ដែល​ឆ្លុះបញ្ចាំង​អំពី​វឌ្ឍនភាព នៃ​វិស័យ​ភាពយន្ដ​នៅ​កម្ពុជា​។​
​លោក​បន្ថែមថា ទន្ទឹម​ការអភិវឌ្ឍ​ភាព​យន្ដ​កម្ពុជា ក៏​ប្រឈម​កត្តា​មួយចំនួន​ផងដែរ ទាំង​កត្តា​ធនធានមនុស្ស សំភារៈ បច្ចេកទេស ដើមទុន​ផលិត និង​ទីផ្សារ ជាដើម​។ 

​    ​លោក​ថា ដើម្បី​លើកកម្ពស់ ភាពយន្ដ​នៅ​កម្ពុជា យកទៅ​ប្រកួតប្រជែង​ទីផ្សា​អន្ដរជាតិ ក្រសួង​បានដាក់​ចេញ​វិធានការ មួយចំនួន រួមមាន ៖ ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស បង្ក​ភាពងាយស្រួល ដល់​អ្នកវិនិយោគ​វិស័យ​ភាពយន្ដ លើកទឹកចិត្ត​ស្រួល​ផ្នែក​ពន្ធដារ ព្រមទាំង​ស្រួល​បទដ្ឋាន​នានា​ផងដែរ​។​


​     សូម​រំលឹកថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​រកឃើញ​ម្ចាស់​ជយលាភី ពានរង្វាន់​ស្នាដៃ​ភាពយន្ត​ឆ្នើម​នៅក្នុង មហោស្រព​ជាតិ​លើក​ទី​៦ ឆ្នាំ​២០១៩ ហើយ​គឺ​បាន​ទៅលើ​ផលិតកម្ម LD Pictures ដែល​បាន​ផលិត​រឿង «​នាឡិកា​ដាស់​វិញ្ញាណ​» ដោយ​ទទួលបាន​ពាន​មួយ​អម ដោយ​ទឹកប្រាក់ ចំនួន​៣០​លាន​រៀល​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab