យុវជនកំពុងស្តារនីតិសម្បទាបន្សាបថ្នាំញៀន«ពុលផ្លែត្រសក់ខ្ចី»ស្លាប់ម្នាក់,ដេកពេទ្យ១៥៤នាក់

បន្ទាយមានជ័យ ៖ យុវជនដែលកំពុងស្តារនីតិសម្បទាបន្សាបថ្នាំញៀន នៅក្នុងមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ស្ថិតក្នុងភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រមាណជាង១៥០នាក់ ក្នុងចំណោមជិត៨០០នាក់ មានអការៈក្អួតចង្អោរ សង្ស័យថា«ពុលពីផ្លែត្រសក់ខ្ចី»។បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២រសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩។

ប្រភពព័ត៌មានពីមណ្ឌលជីវិតថ្មីភ្នំបាក់បានឱ្យដឹងថា ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ មានម៉ូយបន្លែ ដែលតែងទិញបន្លែយកមកស្លហូប គាត់បានឱ្យផ្លែត្រសក់បន្ថែមប្រមាណជា៣-៤ថង់ហើយត្រសក់នោះទុកដាក់នៅខាងក្រៅ។ ពេលនោះមានក្រុមយុវជនកំពុងស្តារនីតិសម្បទាបន្សាបគ្រឿងញៀន បាននាំគ្នាយកមកហូបជ្រលក់ជាមួយបុកអំបិលម្ចេស ខ្លះបានលាងទឹក ខ្លះក៏អត់។ 

ក្រោយពីហូបរួច នៅយប់នោះក៏មានអ្នករាគ ក្អួតចង្អោរ ហើយចាប់ផ្តើមខ្លាំង នៅរសៀលម៉ោង២ ថ្ងៃ០១ ខែធ្នូ ឆ្នាំ២០១៩ ហើយក៏មានរថយន្តរបស់មណ្ឌល ក្នុងនោះលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្ត បានបញ្ជាឱ្យកម្លាំងប៉ូលិស នាំយករថយន្តរបស់ស្នងការដ្ឋាន ជួយដឹកជញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ចំនួន៧៣នាក់ ក្នុងនោះស្រីមាន១៣នាក់ និងស្លាប់ម្នាក់ប្រុស។ 

លុះដល់ម៉ោងប្រមាណជា៤រសៀល ក៏មានយុវជនប្រមាណជាង៩០នាក់ផ្សេងទៀត បានក្អួតចង្អោរ ហើយត្រូវបានដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ដែលពេលនេះ គឺកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៨១នាក់ ដោយមានអ្នកចេញត្រឡប់ទៅវិញខ្លះ។ បើសរុបមន្ទីរពេទ្យទាំង២ យុវជនបន្សាបគ្រឿងទាំង២ភេទ សរុបចំនួន១៥៤នាក់ ក្នុងនោះបានបាត់បង់ជីវិតម្នាក់ ហើយគ្រូពេទ្យកំពុងព្យបាលនៅក្នុងមណ្ឌលមួយចំនួនទៀត។

តាមប្រភពព័ត៌មាន គឺពេលនេះ ក្រុមគ្រូពេទ្យបង្អែកក្រុងសិរីសោភ័ណ បានចុះទៅពិនិត្យ និងព្យាបាលជម្ងឺផ្ទាល់នៅក្នុងមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់តែម្តង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab