លោកអធិការប៉ូលិសខណ្ឌដង្កោដឹកនាំកម្លាំងបង្ក្រាបគ្រឿងញៀនឃាត់មនុស្ស៤នាក់

ភ្នំពេញ ៖ លោកអធិការប៉ូលិសខណ្ឌដង្កោដឹកនាំកម្លាំងបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៣០នាទី ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធន:តេលា យីហោឫស្សីសាញ់ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ដោយឃាត់ជនសង្ស័យ៤នាក់។

 ប៉ូលិសនិយាយថា ជនសង្ស័យ៤នាក់រួមមាន ១-ឈ្មោះ ង៉ាន់ ដែត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅស្ថានីយ៍ប្រេងឥន្ធនៈតេលា ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ,២-ឈ្មោះ ឌិន ចាវ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ,៣-ឈ្មោះ អ៊ុំ សុចិត្រា ភេទប្រុស អាយុ២១ឆ្នាំ មុខបរមិនពិតប្រាកដ ទីលំនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ,៤-ឈ្មោះ រ៉េត ថារិន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ធ្វើសណ្តែកបណ្តុះ ទីលំនៅភូមិតាឡី សង្កាត់ដង្កោខណ្ឌដង្កោ ។

វត្ថុតាងចាប់យក ក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ថង់តូច (០១កញ្ចប់ថង់តូចរបស់ឈ្មោះ ង៉ាន់ ដែត និង០១កញ្ចប់ថង់តូចទៀត របស់ឈ្មោះ រ៉េត ថារិន), ម៉ូតូ០៣គ្រឿង,ដាវកែច្នៃប្រវែង៥៥សង់ទីម៉ែត្រចំនួន០១ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

ប៉ូលិសបន្តថា  កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០នាទី កម្លាំងប៉ូលិសខណ្ឌដង្កោ ដឹកនាំដោយលោកវរៈសេនីយ៍ឯក ជឹម ស៊ីថា អធិការប៉ូលិសខណ្ឌដង្កោ ,លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរង ,លោកវរសេនីយ៍ទោ សូរ វិសាល អធិការររង និងលោកអនុសេនីយ៍ឯក ស៊ុំ សារី នាយប៉ុស្តិ៍រដ្ឋបាលព្រៃស បានធ្វើការស្រាវ ជ្រាវបង្ក្រាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធន:តេលា យីហោឫស្សីសាញ់ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។ 

ពេលនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០៤នាក់មានឈ្មោះខាងលើ និងរឹបអូសវត្ថុតាង ១-ក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ថង់តូច (០១កញ្ចប់ថង់តូចរបស់ឈ្មោះ ង៉ាន់ ដែត និង០១កញ្ចប់ថង់តូចទៀត របស់ឈ្មោះ រ៉េត ថារិន) ២-ម៉ូតូម៉ាកហុងដាគុបមូល ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ1DH-2814 (ម៉ូតូចាស់) ៣-ម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1AH-9551 , ៤-ម៉ូតូម៉ាកហុងដាធូដេ ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1CO-0130 , ៥-ដាវកែច្នៃប្រវែង៥៥សង់ទីម៉ែត្រចំនួន០១និង៦-សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន យកមកធ្វើការសាកសួរនៅអធិការដ្ឋានខណ្ឌដង្កោតាមនីតិវិធីច្បាប់ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab