ការសិក្សាថ្មីរកឃើញថា មើលរឿងអាសអាភាសច្រើនធ្វើឱ្យចុះខ្សោយបញ្ញា

អ្នកស្រាវជ្រាវម្នាក់បានព្រមានថា ការមើលរឿងអាសអាភាសធ្វើឱ្យតំបន់មួយដ៏សំខាន់នៃខួរក្បាលសឹករេចរិល ដោយធ្វើឱ្យតំបន់នោះប្រែទៅជាសភាពក្មេងខ្ចី។

នាង Rachel Anne Barr និស្សិតថ្នាក់បណ្ឌិតផ្នែកប្រសាទវិទ្យានិងជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Université Laval របស់កាណាដាបាននិយាយថា ការសិក្សាជាច្រើនបានបង្ហាញថា មនុស្សដែលមើលរឿងសិចញឹកញាប់ធ្វើឱ្យខូចខាតដល់បរិវេណខួរក្បាលផ្នែកខាងមុខ ដែលជាតំបន់មួយគ្រប់គ្រងសីលធម៌ អំណាចឆន្ទៈ និង គ្រប់គ្រងលើអារម្មណ៍ពុះកញ្ជ្រោល។

អ្វីដែលសំខាន់គឺថា តំបន់ខួរក្បាលមួយនេះគឺជាតំបន់មួយ មិនមានការលូតលាស់ទេរហូតដល់មនុស្សធំពេញវ័យ។

នាង Barr ព្រមានថាការស្រាវជ្រាវនេះបានបង្ហាញថា រឿងសិចអាចបណ្តាលឱ្យអ្នកមើលពិបាកទប់អារម្មណ៍ឆេវឆាវ និង ទឹកចិត្តពុះកញ្ជ្រោលរបស់ពួកគេ ដែលអាចនាំឱ្យមានអាកប្បកិរិយាព្រហើន និង ការសម្រេចចិត្តខ្សោយ (ដោយសារខ្សោយបញ្ញានៃការត្រិះរិះ)។

នាង Barr បានសរសេរនៅក្នុងអត្ថបទអំពីការស្រាវជ្រាវរបស់នាងសម្រាប់វេបសាយ The Conversation ថា "វាជារឿងចម្លែកណាស់ដែលភាពយន្តអាសអាភាសអាចបង្វែរខួរក្បាលរបស់យើងទៅជាសភាពក្មេងខ្ចីវិញបាន។ រឿងដែលមិននឹកស្មានគឺថា នៅពេលការមើលរឿងសិចផ្តល់នូវក្តីសប្បាយនិងការពេញចិត្តខាងផ្លូវភេទ វាបែរជាហុចលទ្ធផលផ្ទុយទៅវិញ"។

គួរបញ្ជាក់ដែរថា គ្រាន់តែវេបសាយអាសអាភាស Pornhub មួយមានអ្នកចូលមើលជាង ៣៣,៥ ពាន់លានដងក្នុងមួយឆ្នាំ (ស្ថិតិឆ្នាំ២០១៨)។ នេះយោងតាមវេបសាយ Daily Maily៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab