មិននឹកស្មានសណ្តែកខៀវផ្តល់ប្រយោជន៍ខ្លាំងដល់ម្លឹង! ជួយទាំងអ្នកមានបញ្ហាថ្លើម ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង

សណ្ដែកខៀវ គឺជាអាហារដ៏ពេញនិយមបំផុតសម្រាប់មនុស្សនៅទូទាំងពិភពលោក ដោយសារតែវាមានផ្ទុកនូវអាមីណូអាស៊ីតនិងប្រូតេអ៊ីនខ្ពស់។ ប្រសិនបើអ្នកមិនមែនជាអ្នកហូបបួស អ្នកត្រូវតែដាក់អាហារនេះក្នុងអាហារចាំថ្ងៃរបស់អ្នកដោយសារតែអត្ថប្រយោន៍ខាងក្រោមនេះ។

១. កម្ចាត់ជាតិពុលពីក្នុងពោះវៀន។
២. ដោយសារតែវាមានសមត្ថភាពកម្ចាត់ជាតិពុលពីក្នុងរាងកាយ វាក៏ជួយសម្រួលដល់ថ្លើមរបស់អ្នកកុំឱ្យធ្វើការធ្ងន់ដែរ។
៣. ក្រៅពីកម្ចាត់ជាតិពុល សណ្ដែកខៀវអាចបង្ការពីការស្រូបយកកូលេស្តេរ៉ុលពីអាហារដែលអ្នកបរិភោគដែរ។
៤. អ្នកវិទ្យាសាស្ដ្រនិយាយថា ហូបសណ្ដែកខៀវ ៥ ដងក្នុងមួយថ្ងៃ កាត់បន្ថយការកើតជំងឺបេះដូងបាន ២២ ភាគរយ។
៥. វត្តមានកាបូអ៊ីដ្រាតចម្រុះក្នុងសណ្ដែកខៀវជួយឱ្យរាងកាយអ្នកមានកម្លាំងខ្លាំងក្លា។
៦. ចំណែកឯពន្លករបស់សណ្ដែកខៀវ គឺត្រូវបានណែនាំខ្ពស់ក្នុងការបរិភោគ ប្រសិនបើចង់ឱ្យជំងឺមហារីកនៅឱ្យឆ្ងាយពីអ្នក ដោយសារតែវត្តមានរបស់វីតាមីន B17 រួមមានវីតាមីន C ដែលជួយឱ្យស្បែកអ្នកស្អាត។
៧. លើសពីនេះសារធាតុស័ង្កសីក្នុងសណ្ដែកខៀវ ជួយពង្រឹងក្រចក និងសក់របស់អ្នក។
៨. ដោយអាហារនេះ ជាប្រភេទអាហារមានជាតិស្ករតិច សណ្ដែកខៀវ គឺល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ក្នុងការបរិភោគយកកម្លាំងកំហែង។ ហើយវាក៏ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកផងដែរ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab