ខ្លាកម្សត់ដើរលើផ្លូវឆ្ងាយបំផុតក្នុងប្រទេសឥណ្ឌាប្រហែល ១.៣០០ គីឡូម៉ែត្រដើម្បីតែរកពាក់ញី

សត្វខ្លាមួយក្បាលបានដើរលើឆ្ងាយបំផុតមិនធ្លាប់មាននៅក្នុងប្រទេសឥណ្ឌា គឺប្រហែល ១.៣០០ គីឡូម៉ែត្រក្នុងរយៈពេល ៥ ខែ។ នេះយោងតាម BBC សរសេរកាលពីថ្ងៃ២ធ្នូ។

អ្នកជំនាញជឿថា ខ្លាអាយុ ២ ឆ្នាំកន្លះនេះប្រហែលកំពុងស្វែងរកចំណី ដែនដី ឬ រកពាក់ញី។

សត្វខ្លា ដែលគេបំពាក់ប្រឡៅកវិទ្យុទាក់ទងឱ្យវា បានចាកចេញពីទីជម្រករបស់វានៅក្នុងដែនជម្រកសត្វព្រៃនៅរដ្ឋ Maharashtra ភាគខាងលិចកាលពីខែមិថុនា។

បន្ទាប់មកវាត្រូវបានគេតាមដានធ្វើដំណើរទៅវិញទៅមកឆ្លងកាត់កសិដ្ឋាន ទឹកស្ទឹងបឹងបួ និងផ្លូវហាយវ៉េ និងទៅរដ្ឋជិតខាងនានា។

រហូតមកទល់ពេលនេះសត្វខ្លាមានជម្លោះជាមួយមនុស្សតែម្តងគត់ នៅពេលវា "ធ្វើឱ្យរងរបួសដោយចៃដន្យ" លើមនុស្សម្នាក់។

សត្វខ្លាដែលគេហៅថា C1 គឺជាសត្វខ្លាមួយក្នុងចំណោមកូនខ្លា ៣ ក្បាលដែលកើតពីមេរបស់វាឈ្មោះ T1 ជាសត្វខ្លាញីនៅក្នុងដែនជម្រកសត្វព្រៃ Tipeshwar កន្លែងដែលមានសត្វខ្លាចំនួន ១០ ក្បាលនៅរដ្ឋ Maharashtra ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab