រលំបាក់សំណង់សាលាធម្មសភាវត្តប្រាសាទគោកចក ស្លាប់៣នាក់,របួសធ្ងន់ស្រាល១៣អង្គ/នាក់

សៀមរាប ៖ មានករណីបាក់រលំការដ្ឋានកំពុងសាងសង់សាលាឆាន់ នៅវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី២ខែធ្នូឆ្នាំ២០១៩នេះ នៅចំណុចវត្តប្រាសាទគោកចក ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុង-ខេត្តសៀមរាបបណ្តាលឱ្យស្លាប់មនុស្ស៣នាក់,របួសធ្ងន់៤នាក់និងរបួសស្រាល៩អង្គ/នាក់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា គិតត្រឹមវេលាម៉ោង ៧យប់ថ្ងៃទី ២ធ្នូឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចចម្រុះបានរកឃើញជនរងគ្រោះដែលនៅក្នុងគំនរបាក់បែក ចំនួន១៦អង្គ/នាក់(ក្នុងនោះព្រះសង្ឃ២អង្គ),បណ្ដាលឱ្យរងរបួសធ្ងន់៤ នាក់(ជាងសំណង់៣នាក់និងប្រជាការពារម្នាក់),បណ្តាលឱ្យស្លាប់៣ នាក់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត និងរងរបួសស្រាល៩ អង្គ/នាក់(មានព្រះសង្ឃពីរអង្គ,ប្រជាការពារម្នាក់និងជាងសំណង់៦នាក់)។ពោលគឺពុំមានជនរងគ្រោះនៅសេសសល់ឡើយ។សំណង់សាលាធម្មសភាមានទទឹង៣០ ម៉ែត្របណ្ដោយ ៤០ម៉ែត្រនិងកម្ពស់ ៨ ម៉ែត្រ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab