កាលពីពេលថ្មីៗនេះ CL បាន Upload ខ្សែអាត់វីដេអូមួយនៃការរីរាយកម្សាន្តរបស់នាងនៅក្លឹបរាត្រីមួយកន្លែងនៃទីក្រុងសៀងហៃ ក្នុងកម្មវិធីជប់លៀងជាមួយនាវឹករបស់នាង។
យោងទៅលើគេហទំព័រ Koreaboo បានឱ្យដឹងថា ទំនងដូចជាអ្នកគាំទ្រនាងចំណាំភិនភាគរបស់នាង ហើយក៏ចូលទៅជិតនាងទាញកាមេរ៉ាថតផ្លាច់ៗតែម្តង។
នៅក្នុងវីដេអូមួយនេះគេឃើញ CL កំពុងរាំជាមួយនឹងកាយវិការដ៏ស្រើបស្រាលដែលហាក់ដូចជាបានផ្តោតខ្លាំងទៅលើតន្ត្រី ខណៈមានអ្នកគាំទ្រមួយចំនួនទៀតនៅក្បែរនោះប៉ុន្មានជំហ៊ានពីនាងក៏បានទះដៃហ៊ោកញ្ជ្រៀវទៅតាមចង្វាក់ភ្លេង និងក្បាច់រាំដ៏អស្ចារ្យរបស់នាងផងដែរ៕
