Messi បំបែក​កំណត់ត្រា Ballon d’Or លើក​ពាន ជា​លើក​ទី​៦ ដោយ​ផ្តួល Virgil Van Dijk និង Ronaldo

Lionel Messi ឈ្នះ​ពាន Ballon d’Or លើក​ទី​៦​បំបែក​កំណត់ត្រា​នៅក្នុង​ពិធី​មួយ​ក្នុង​ទីក្រុង​ប៉ារីស​កាលពី​យប់​ថ្ងៃ​ចន្ទ​ទី​២​ធ្នូ​។​

​តារាបាល់ទាត់​របស់ Barcelona រូបនេះ​បាន​រំកិល​ឡើងលើ​គូប្រជែង​អស្ចារ្យ​របស់ខ្លួន គឺ Cristiano Ronaldo ដើម្បី​ក្លាយជា​ម្ចាស់​នៃ​ពាន​កំណត់ត្រា​មួយ​នេះ ក្រោយ​ផ្តួល​ខ្សែការពារ Virgil Van Dijk របស់ Liverpool និង Ronaldo របស់ Juventus​។​

​តារាបាល់ទាត់​អា​ហ្ស​ង់​ទីន​រូបនេះ​ស៊ុត​បាន ៥៤ គ្រាប់​ឱ្យ​ក្លិប​និង​ប្រទេស​ក្នុង​រដូវ​កាល ២០១៨-២០១៩​។ 

Messi អាយុ ៣២ ឆ្នាំ​បាន​ទប់​ជាប់​ការ​ប្រជែង​ពី​ខ្សែការពារ​កណ្តាល​របស់​ហូ​ឡង់ Virgil Van Dijk ដែល​ការប្រកួត​ដ៏​ល្អ​របស់គេ​បាន​ជួយ Liverpool លើក​ពាន Champions League​។ 

Virgil Van Dijk ម្ចាស់​ជ័យលាភី​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់ UEFA អាច​នឹង​ក្លាយជា​ខ្សែការពារ​ទីមួយ​លើក​ពាន Ballon d’Or ចាប់តាំងពី​កីឡាករ Fabio Cannavaro របស់​អ៊ីតាលី​ក្នុង​ឆ្នាំ​២០០៦ ប៉ុន្តែ​រូបគេ​បានបញ្ចប់​ត្រឹម​លេខ​២ ខណៈ Messi បាន​បន្ថែម​ពាន​មួយទៀត​ពីលើ​ពាន​កីឡាករ​ឆ្នើម​របស់ FIFA ដែល​គាត់​ទទួលបាន​កាលពី​ខែកញ្ញា​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab