រថយន្តនិងម៉ូតូបើកបុកគ្នា របួសដាច់កជើងម្នាក់និងរបួសស្រាលម្នាក់នៅក្រុងតាខ្មៅ

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង ម៉ូតូបណ្ដាលឱ្យរងរបួសដាច់កជើងខាងស្ដាំប្រុសម្នាក់ និងរបួសស្រាលប្រុសម្នាក់ នាថ្ងៃចន្ទទី០២ខែធ្នូ ឆ្នាំ២០១៩វេលាម៉ោង៧និង ២០នាទីយប់នៅចំណុចច្រកចូលផ្ទះសំណាក់អង្គរជ័យ លើផ្លូវជាតិលេខ២ កែងផ្លូវ៧មករា ស្ថិតនៅភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា គ្រោះថ្នាក់នេះរវាងរថយន្តមួយគ្រឿងម៉ាកCAMRY ពណ៌សពាក់ផ្លាកលេខភ្នំពេញ2Z-0739អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ(គេចខ្លួន)រថយន្តបើកក្នុងទិសដៅពីជើងទៅត្បូង រួចបត់ឆ្វេង ក៏មានម៉ូតូមួយគ្រឿងម៉ាកHONDA DREAMពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1BP-9330(មិនពាក់មួកសុវត្តិភាពនិងគ្មានកញ្ចក់មើលក្រោយ)។

ដល់ចំណុចខាងលើបានបុករថយន្តដែលមានម៉ាកខាងលើចំហៀងខាងស្ដាំផ្នែកខាងមុខដោយអ្នកបើកម៉ូតូមានឈ្មោះពៅ ពិសី ភេទប្រុស អាយុ១៦ឆ្នាំនៅភូមិព្រែកឡុង សង្កាត់តាក្ដុលក្រុងតាខ្មៅ រងរបួសដាច់ករជើងខាងស្ដាំ ត្រូវបានរថយន្តសង្រ្គោះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះនិងអ្នករួមដំណើរពីក្រោយឈ្មោះអាន សុខហេង ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ រងរបួសស្រាល ទៅមន្ទីរពេទ្យដោយខ្លួនឯងដែលម៉ូតូបើកក្នុងទិសដៅពីជើងទៅត្បូង(ស្របទិសគ្នា)។

ប៉ូលិសបន្តថា មូលហេតុមកពីអ្នកបើករថយន្តបើកបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។ចំណែកម៉ូតូបើកជែងខ្វះការប្រុងប្រយ័ត្ន។ មធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុក​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាន​ដើម្បី​ចាត់ការ​តាមនិតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab