អគ្គីភ័យឆេះឈើចាស់ៗក្នុងទីតាំងសិប្បកម្មកែច្នៃតុទូមួយកន្លែង នៅខណ្ឌដង្កោទាំងយប់

ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យឆេះគំនរឈើចាស់ៗក្នុងទីតាំងសិប្បកម្មកែច្នៃតុទូមួយកន្លែងត្រង់ចំណុចផ្ទះ​០៩ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលា​ម៉ោង​១០និង២០នាទី យប់ ថ្ងៃចន្ទ ទី២ ខែធ្នូ​ ឆ្នាំ​២០១៩ ត្រង់ចំណុចខាងលិចបន្ទាយទាហានកងពលតូចលេខ៣ប្រមាណ៣០០ម៉ែត្រ តាមបណ្តោយផ្លូវលំ  ។ 

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ស មោលីឌមាជោតិក​ ភេទ​ប្រុស​ អាយុ​ ៥៩ឆ្នាំ​ មុខរបរបើកសិប្បកម្ម បច្ចុប្បន្នស្នាក់នៅទីតាំងកើតខាងលើ  ។ ករណីអគ្គីភ័យខាងលើនេះបណ្តាលមកពី ជាងផ្សាដំបូលខ្ទាតកម្ទេចធូបចូលគំនរឈើបណ្តាលឱ្យឆាបឆេះតែម្តង។ ចំពោះទំហំ​នៃការខូចខាត​ឆេះឈើចាស់ៗមួយចំនួនធំ ។

សមត្ថកិច្ចបានបន្ថែមថា ការប្រើប្រាស់​រថយន្ត​អគ្គិភ័យ​​ចំនួន​២គ្រឿង ប្រើប្រាស់ទឹកអស់៣សាទែន ក្នុងនោះមានរថយន្ត​សាលាខណ្ឌ ២គ្រឿង​និងរថយន្ត​ស្រាបៀកម្ពុជា​ ១គ្រឿង ដោយធ្វើការបាញ់ពន្លត់ជាង១ម៉ោងទើបរលត់នៅយប់ថ្ងៃ​កើតហេតុដដែល ៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab