ជនបរទេសម្នាក់រត់រកប៉ូលិសខ្មែរឱ្យជួយបញ្ជូនគាត់ទៅប្រទេសដើមវិញ

ភ្នំពេញ ៖ មានជនបរទេសម្នាក់ បានមកការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋានប៉ូលិសរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២និង៣០នាទីរសៀលក្នុងគោលបំណងសុំឱ្យសមត្ថកិច្ចជួយបញ្ជូនទៅប្រទេសដើមវិញ ព្រោះរូបគាត់ស្នាក់នៅលើសទិដ្ឋាការ និងគ្មានលទ្ធភាពបន្តថ្លៃទិដ្ឋាការស្នាក់នៅ។ 

ប៉ូលិសនិយាយថា ជនបរទេស ឈ្មោះ ALTINBAS EMIN ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិទួកគី កាន់លិខិតឆ្លងដែនលេខ U20599829 បានមកការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍រាជធានីភ្នំពេញ គោលបំណង សុំឱ្យសមត្ថកិច្ចជួយបញ្ជូនទៅប្រទេសដើមវិញ ព្រោះរូបគាត់ស្នាក់នៅលើសទិដ្ឋាការ និងគ្មានលទ្ធភាពបន្តថ្លៃទិដ្ឋាការស្នាក់នៅ។ 

ជននេះចូលមកព្រះរាជាណាចក្រកម្ពុជា ចំនួន០២លើក លើកចុងក្រោយនៅថ្ងៃទី២៩តុលា២០១៩ (លិខិតឆ្លងដែនផុតទិដ្ឋាការស្នាក់នៅថ្ងៃទី២៩វិច្ឆិកា២០១៩) តាមច្រកអន្តរជាតិប៉ោយប៉ែត គោលបំណងទេសចរណ៍នៅថ្ងៃទី២០វិច្ឆិកា២០១៩ រូបគាត់បានត្រឡប់ទៅប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត ។ប៉ុន្តែដោយរូបគាត់ពុំមានប្រាក់ ខាងប្រទេសថៃមិនឱ្យចូល ហើយរូបគាត់ក៏ត្រឡប់ចូលមកប្រទេសកម្ពុជាវិញដោយពុំបានប្រថាប់ចូល បច្ចុប្បន្នស្នាក់នៅអនាថាតាមទីសាធារណៈ។

ជនបរទេសរូបនេះ ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab