រថយន្ត​ដឹកសាប៊ូ​បែក​កង់បុក​ជាមួយ​រថយន្ត​ធំមួយគ្រឿង​​ស្លាប់​មនុស្ស​៤នាក់

កោះកុង ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅលើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៦-៤៧ ស្ថិតក្នុងភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង នៅថ្ងៃទី ០២ធ្នូ២០១៩ វេលាម៉ោង២និង៣៤​ នាទីរសៀលបណ្តាលឱ្យស្លាប់៤នាក់។

ប៉ូលិសនិយាយថា គ្រោះថ្នាក់នេះបង្កឡើងដោយ​រថយន្ត ១​ គ្រឿង​FRONTIA កង់ ៦ មួយតោនកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AT-៦៤៣៩ ដឹកសាប៊ូ​ បើកបរទិសដៅពីផ្សារវាលរេញ មកកោះកុង រួចក៏បែកកង់មុខខាងឆ្វេង រេចង្កូតចូលផ្លូវនៃរថយន្ត ០១គ្រឿងទៀត​  HYUNDAI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ ៣A-៤០០០ ទិសដៅផ្ទុយគ្នា បុកចំពីរមុខយ៉ាងពេញទំហឹងតែម្តង។

គ្រោះថ្នាក់នេះបណ្តាលឱ្យស្លាប់មនុស្សចំនួន ០៤នាក់ ប្រុស  ខាងរថយន្តបង្កជនរងគ្រោះ​រួមមាន៖

១-ឈ្មោះ សូ សំនាង ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកកោះធំ ខេត្តកណ្តាល ( ស្លាប់ )​,

២- ឈ្មោះ​ វីរៈភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅខេត្តស្វាយរៀង (ស្លាប់),

៣- ឈ្មោះ​ ស៊ាង គ្រី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅខេត្តកំពង់ចាម (ស្លាប់) និង

៤- ឈ្មោះ​ ប៊ូ ប៊ុនថន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង (ស្លាប់)។
 
ប៉ូលិសបន្តថា ចំណែកភាគីអ្នកបើកបររថយន្ត HYUNDAI និងអ្នករួមដំណើរ បានរត់គេចខ្លួនបាត់ ពុំស្គាល់អត្តសញ្ញាណនោះទេ។បច្ចុប្បន្ន​ សពជនរងគ្រោះបានយកមកតម្កល់ទុកនៅវត្តអណ្តូងទឹក រង់ចាំ គ្រួសារសពមកទទួល ។ចំណែក​ឯ​រថយន្តទាំងពីរគ្រឿងខាងលើខូចខាតធ្ងន់យកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកបូទុមសាគរ ៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab