កម្លាំងអាវុធហត្ថខេត្តព្រះសីហនុបញ្ជូនខ្មែរ១៧នាក់និងចិនម្នាក់ទៅតុលាការ

ព្រះសីហនុ ៖ កងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន១៨នាក់ក្នុងនោះជនជាតិខ្មែរ១៧នាក់និងជនជាតិចិនម្នាក់ និងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុនៅ រសៀលថ្ងៃទី២ធ្នូឆ្នាំ២០១៩ បន្ទាប់ពីបានបង្រ្កាបគោលដៅផ្សេងៗគ្នាជាបន្តបន្ទាប់។

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យ១-ឈ្មោះសុខ សម្បត្តិ ភេទប្រុស,២- ឈ្មោះភិន ហន         ភេទប្រុស,៣-ឈ្មោះភឿន សម្បត្តិ ភេទប្រុស,៤-ឈ្មោះសុខ ច្រឹបភេទស្រី,៥-ឈ្មោះស៊ាង ពិសិដ្ឋ   ភេទប្រុស ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ,៦-ឈ្មោះភឿង ស្រីរ៉ាភេទស្រី,៧-ឈ្មោះលី វ៉េងហួភេទប្រុសពាក់ព័ន្ធករណីផ្ដល់ទីតាំងអោយគេជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ,៨-ឈ្មោះឡុង បារាំង ភេទប្រុស,៩-ឈ្មោះហ៊ី សុគន្ឋ       ភេទប្រុសពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ,១០-ឈ្មោះ លុយ មុនីរ៉ា ភេទប្រុស ពាក់ពន្ធ័ការរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន,១១-ឈ្មោះ កែម បញ្ញា ភេទប្រុស,១២-ឈ្មោះ ស៊ឹម ហ៊ុយ ភេទប្រុស,១៣-ឈ្មោះ ហែម ហាស្កា ភេទប្រុស,១៤-ឈ្មោះ ង៉ែត សំដែង ភេទប្រុស,១៥-ឈ្មោះ ឈៀង វណ្ណា ភេទប្រុស,១៦-ឈ្មោះ កែម សំណាង ភេទប្រុស,១៧-ឈ្មោះ ឡេង ភឿន ភេទស្រីនិហ១៨-ឈ្មោះ ស៊ូ ទីងអ៉ី ភេទប្រុស (ជនជាតិចិន) ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

កម្លាំងអាវុធហត្ថ ដកហូតវត្ថុតាងរួមមាន ម្សៅសថ្លាចំនួន៥២ កញ្ចប់,ដែកកេះចំនួន៨,ដាវចំនួន១, ប្រាក់ចំនួន១២ម៊ឺនរៀល,ក្បាលមាន់ផ្សាចំនួន២,ដែកឆាបចំនួន១,កាំបិតចំនួន៣,ម៉ូតូចំនួន៧គ្រឿង,ខ្សៀជក់ចំនួន១,ដបជក់ចំនួន២,ទូរស័ព្ទដៃចំនួន១២គ្រឿង,អាវុធខ្លីចំនួនមួយដើមនិងបង់មួយគ្រាប់៧គ្រាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab