មនុស្ស២៨នាក់ពុល បន្ទាប់ពីហូបត្រីប្រៃ នៅស្រុកពួក

សៀមរាប ៖ មានករណីប្រជាពលរដ្ឋនៅក្នុងឃុំពួក ស្រុកពួក ខេត្តសៀមរាប បានពុលត្រីប្រៃចំនួន ២៨នាក់ (ស្រី១៦នាក់) ធ្ងន់ ០២នាក់ (ស្រី២នាក់)កើតឡើងបង្កការភ្ញាក់ផ្អើលនៅ ថ្ងៃចន្ទទី ០២ ខែធ្នូ ឆ្នាំ២០១៩ ចន្លោះ ពីម៉ោង១១ព្រឹកដល់ម៉ោង២រសៀល។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការប៉ូលិសស្រុកពួក បានឱ្យដឹងថា ប្រជាពលរដ្ឋបានទិញត្រីប្រៃ ពីឈ្មោះប៊ូ នឿម ភេទស្រី អាយុ៣៧ ឆ្នាំនៅភូមិគោកជួន ឃុំពួក ស្រុកពួក ខេត្តសៀមរាប ដែលដាក់លក់នៅផ្សារពួកយកទៅបរិភោគជាមួយនឹងបន្លែត្រប់ ពពាយ និងបាយ ។

ក្រោយបរិភោគបាយរួច ប្រមាណជាមួយម៉ោងក្រោយ ពួកគាត់ចាប់ផ្ដើមមានអាការ:ក្អួតចង្អោរ ហើយត្រូវបានយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកពួក ,មន្ទីរពេទ្យបង្អែកខេត្តសៀមរាបមណ្ឌលសុខភាពខ្នាត និងទឹកវិល ។

បច្ចុប្បន្ន កម្លាំងជំនាញបាននិងកំពុងសហការជាមួយមន្ត្រីនៃមន្ទីរពេទ្យបង្អែកចុះពិនិត្យ និងស្រាវជ្រាវករណីខាងលើជាបន្ត ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab