ភ្នំពេញ ៖ រថយន្តដឹកដែក ធុនធ្ងន់មួយគ្រឿងរបស់យាយលឹម បានជួបហេតុការណ៍ក្រ ឡាប់ផ្ងារជើងកាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ នៅចំណុចផ្លូវជាតិលេខ១ បត់ចូលទៅផ្លូវរោងចក្រស្រាបៀរថៃហ្គ័រ ស្ថិតក្នុងភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារ អំពៅ។
ក្នុងហេតុការគ្រោះថ្នាក់តែ ម្នាក់ឯងនេះមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែចាក់ចោលរមូលដែកសន្លឹកសម្រាប់ផលិតចេញជាស័ង្កសី និងខូចខាតរថយន្តប៉ុណ្ណោះ។
ករណីនេះកើតឡើងដោយសារ កំហុសបច្ចេកទេសរបស់អ្នកចងរមូលដែល បណ្តាលឲ្យរមូលដែលរេលទៅបុកជញ្ជាំង ហើយទាញរថយន្តក្រឡាប់តែម្តង។ រមូលដែកទាំងអស់ចំនួន៧ដុំ មានទម្ងង់ជាង២០តោន៕
