ភ្នំពេញ ៖ កម្លាំងប៉ូលសខណ្ឌ ៧មករា ឃាត់ខ្លួនបញ្ជូនជនសង្ស័យជនជាតិបរទេសម្នាក់ សញ្ជាតិប៊ែលហ្សិក បានបោកលុយពីធនាគាកាណាឌីយ៉ាអស់ចំនួន ៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក បានម្តងញ៉ាម ទៅរកបោកបន្ថែម៩ម៉ឺនដុល្លាទៀតតែត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
ជនជាតិបរទេសរូបនេះ ឈ្មោះ Juillard Etienne ភេទប្រុសអាយុ៣៧ឆ្នាំពីមុនធ្លាប់បានមកដកលុយពីធនាគាកាណាឌីយាអស់ចំនួន ៤ម៉ឺនដុល្លារម្តងរួចហើយ។ ស្រាប់តែថ្ងៃនេះ បុរសជនជាតិបរទេសម្នាក់នេះបានត្រឡប់មកម្តងទៀត និងបានដកប្រាក់ ចំនួន ៩ម៉ឺនដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត។
ភ្លាមនោះដោយមានការសង្ស័យ ខាងមន្ត្រីធនាគារក៏បានទាក់ទងទៅសមត្ថកិច្ចឲ្យធ្វើការឃាត់ខ្លួន ក្រោយមកសមត្ថកិច្ចខណ្ឌ ៧មករាក៏បានមកដល់ និងធ្វើការឃាត់ខ្លួន និងបញ្ជូនទៅអធិការដ្ឋានដើម្បីសួរនាំ។
ពេលទៅដល់ចំណុចមុខទីស្តីការគណៈរដ្ឋមន្ត្រី នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់មិត្តភាព ខណ្ឌ៧មករា ជនសង្សយ័បានលោតចុះពីលើរថយន្តបណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋ នាំគ្នាព័ទ្ធចាប់បានមកវិញ ប្រគល់អោយប៉ូលិសប៉ុស្តិ៍មិត្តភាព កាលពីវេលាម៉ោង១២រសៀលថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៦នេះ។
បច្ចុប្បន្នជនសង្សយ័ខាងលើ ត្រូវបានបញ្ជូនបន្តរទៅកាន់ការិយាលយ័កណ្តាលសន្តិសុខក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ត៕
