តារាម៉ូដែលកំពុងពរពោះទារកក្នុងផ្ទៃសញ្ជាតិអូស្ត្រាលីមួយរូបបានហាត់ប្រាណជាប្រចាំ ខណៈដែលនាងមិនខ្វល់ពាក្យពេជន៍របស់មហាជនរិះគន់នោះឡើយ ដោយបានវាយបកចំពោះអ្នកដែលបានរិះគន់មកលើនាងវិញទៀតផង។
នាង Chontel Duncan គឺជាគ្រូបង្រៀនហ្វឹកហាត់កាយសម្បទាម្នាក់ និងបានបន្តអាជីពជាអ្នកដើរម៉ូតរបស់នាងផងដែរក្នុងស្របពេលដែលនាងកំពុងពរពោះទារកម្នាក់ក្នុងផ្ទៃ។
នាងហាក់ដូចជាទទួលបានការហ្វឹកហាត់ថែទាំរាយកាយជ្រុលហួសហេតុពេកហើយ ដែលទន្ទឹមនឹងពេលបច្ចុប្បន្ននេះនាងកំពុងនឹងផ្តល់ការលូតលាស់ឱ្យជីវិតមនុស្សម្នាក់ដែលស្ថិតនៅក្នុងផ្ទៃរបស់នាង ហើយនាងក៏មិនបានធ្វើការសុំទោសអ្វីមួយនោះឡើយចំពោះការិះគន់របស់មហាជនដែលបានបាញ់មកលើនាង។
Duncan បានបញ្ជាក់នៅលើបណ្តាញសង្គម Instagram ផ្ទាល់ខ្លួនរបស់នាងថា "មនុស្សគិតថាខ្ញុំកំពុងធ្វើបាបកូនខ្ញុំ … និងគិតថាខ្ញុំធ្វើវាទាំងនោះដើម្បីរក្សារូបរាងស្គមរបស់ខ្ញុំ និងមិនបានផ្តល់ជីវជាតិដល់ទារករបស់ខ្ញុំទេ។ ខ្ញុំដឹង វាពិតជាពិបាកនឹងជឿណាស់ដែលនរណាម្នាក់ថែទាំទារកដូចជានាងខ្ញុំ ប៉ុន្តែជាការពិត ស្ត្រីជាច្រើនរូបទៀតក៏បានអនុវត្តវិធីបែបនេះដូចខ្ញុំដែរ"។
"ខ្ញុំនឹងនៅតែបន្តការហ្វឹកហាត់បែបនេះរហូតដល់កូនក្នុងផ្ទៃរបស់ខ្ញុំប្រសូត្រចេញមក។ ខ្ញុំនឹងត្រឡប់មកធ្វើវាជារៀងរាល់ថ្ងៃម្តងទៀតពេលកូនបានប្រសូត្ររួច"។
រឿងមួយនេះបានផ្តើមលេចឮឡើង បន្ទាប់ពីតារាម៉ូដែលរូបនេះបានប្រៀបធៀបទារកក្នុងផ្ទៃរបស់នាងជាមួយនឹងស្ត្រីដែលមានផ្ទៃពោះដទៃទៀតកាលពីពីរបីសប្តាហ៍កន្លងទៅ។
នាង Duncan និងប្តីរបស់នាងលោក Sam ក៏នឹងមានគម្រោងត្រៀមទទួលស្វាគមន៍ទារកជាលើកដំបូងរបស់ពួកគេ ដែលជាកូនប្រុសនៅថ្ងៃទី ៣០ មិនាខាងមុខនេះផងដែរ៕
