កម្លាំងកងរាជអាវុធហត្ថឃាត់ជនសង្ស័យ១៦នាក់​ពាក់ព័ន្ធគ្រឿងញៀន​នៅសង្កាត់ស្រះចក​

ភ្នំពេញ​ ៖​ ជនសង្ស័យប្រុសស្រី១៦នាក់ ពាក់ព័ន្ធករណីជួញដូរ​ និងចែកចាយគ្រឿងញៀន​ ត្រូវបានឃាត់ខ្លួន ដោយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ សហការជាមួយកម្លាំងកងរាជអាវុហត្ថខណ្ឌដូនពេញ​ កាលពីវេលាម៉ោង​ ៣និង៣០នាទីរសៀល​ ថ្ងៃទី០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ដែលស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង​ ម្តុំក្តាន់ពីរ​ ភូមិ៣​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។ 

មន្ត្រីអាវុធហត្ថនិយាយថា នៅក្នុងប្រតិបត្តិការនេះ​​ កម្លាំងកងរាជអាវុធហត្ថបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី​ ១៦នាក់​ ក្នុងនោះមានស្រី​ ១នាក់​ ព្រមទាំងដកហូតវត្ថុតាង មួយចំនួន​,​ ទូរស័ព្ទ​ដៃ​៣គ្រឿង​ និងម៉ូតូ​៦គ្រឿង​។ 

ក្រោយពីធ្វើការបង្ក្រាបរួចមក​ កម្លាំងកងរាជអាវុធរាជធានីភ្នំពេញ​ បានបញ្ជូនយកទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ដើម្បីធ្វើការសាកសួរ​ និងកសាងសំណុំរឿង ចាត់ការបន្ត តាមនីតិវិធីច្បាប់៕ 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16