ឆេះយានដ្ឋានជួសជុលរថយន្តមួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យទាំងយប់

ភ្នំពេញ ៖ មានគ្រោះអគ្គីភ័យមួយបានឆាប់ឆេះឃ្លាំងជួសជុលរថយន្តមួយកន្លែងស្ថិតនៅជាប់ផ្លូវ២០១១ ក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដោយបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចចុះជួយអន្តរាគមន៍ កាលពីវេលាម៉ោង១០ និង ៥នាទីយប់ ថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០១៩ ។
  
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ឃ្លាំងរងគ្រោះខាងលើឈ្មោះ ឃួន សីហា អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់យានដ្ឋានជួសជួលរថយន្ត ស្នាក់នៅកន្លែងកើតហេតុខាងលើ ។

ប្រភពពីប្រជាពលរដ្ឋបានថា ដំបូងឡើយគេឃើញមានផ្សែងហុយចេញពីលើដំបូងឃ្លាំងត្រង់ចំណុចខាងលើ រួចក្រឡែកមើលខាងក្នុងឃ្លាំងស្រាប់តែមានអណ្ដាតភ្លើង ទើបពួកគាត់រាយការណ៍ប្រាប់សមត្ថកិច្ច មូលដ្ឋានសុំចេញរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍។ 

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចផ្នែកអន្តរាគមន៍បង្ការពន្លត់អគ្គីភ័យបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០២គ្រឿងមកធ្វើការបាញ់ពន្លត់ញាប់ដៃញាប់ជើងដោយប្រើពេលវេលាកន្លះម៉ោងក៏បានរលត់ ទៅវិញជាស្ថាពរដោយប្រើទឹកអស់តែ២គ្រឿងប៉ុណ្ណោះ ។

ចំពោះការខូចខាតរួមមានគ្រឿងបន្លាស់រថយន្ត និងសម្ភារៈចាស់ៗមួយចំនួនធំ សំណាងល្អក្នុងហេតុការណ៍នេះមិនបណ្ដាលឱ្យមានអ្នករងរបួសនោះទេ ។ ឯមូលហេតុដែលបង្កឱ្យមានភ្លើងឆេះនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16