កម្លាំងប៉ូលិសព្រហ្មទណ្ឌឡោមព័ទ្ធចាប់ជនសង្ស័យឆក់ម្នាក់ដែលរត់ឡើងផ្ទះប្រជាពលរដ្ឋ

ភ្នំពេញ ៖ ប៉ូលិសជំនាញព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបានប្រដេញតាមឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីបានធ្វើសកម្មភាពឆក់ មិនបានសម្រេច ហើយជនសង្ស័យផ្តួលម៉ូតូរត់ឡើងទៅលើដំបូលផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋរាប់សិបនាក់មកចោមរោមមើល កើតឡើងនាវេលាម៉ោង
៧និង២០នាទីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩តាមបណ្តោយផ្លូវកម្ពុជាក្រោមកែងផ្លូវ២១៥នៅត្រង់ចំណុចស្តុបDNស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ដំបូងកម្លាំងជំនាញរបស់ប៉ូលិសបានធ្វើការល្បាតពួនស្ទាក់  និង ការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងតាមច្បាមមុខសញ្ញាចាស់ដែលធ្វើសកម្មភាពឆក់ប្លន់កន្លងមក។អំឡុងពេលពេលល្បាតមកដល់ចំណុចផ្លូវ១០៧កែងផ្លូវកម្ពុជាក្រោម ទើបប្រទះឃើញជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកHonda Scoopy ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1IA.2868 បើកបរតាមបណ្តោយផ្លូវកម្ពុជាក្រោម
ក្នុងទិសដៅពីកើតទៅលិច។

ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើនេះជិតស្តុបDNជនសង្ស័យបានផ្តួលម៉ូតូហើយរត់គេចឡើងផ្ទះរបស់ប្រជាពលរដ្ឋពួនសម្ងំលាក់ខ្លួនអស់ជាង២ម៉ោង។ ភ្លាមៗនោះដែលកម្លាំងចម្រុះដូចជាកម្លាំងព្រហ្មទណ្ឌមហាផ្ទៃរួមទាំងកម្លាំងប៉ូលិសខណ្ឌ៧មករាធ្វើការឆែកឆេររុករកនិង ត្រួតពិនិត្យជុំវិញកន្លែងកើតហេតុ។ 

ការឡោមព័ទ្ធរបស់សមត្ថកិច្ចបាន បង្កឱ្យមានការភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋនាំគ្នាដែរធ្វើដំណើរកាត់តាមទីតាំងនោះនាំគ្នាឈប់មើលរាប់សិបនាក់នៅកន្លែងកើតហេតុអស់ជាងមួយម៉ោងកន្លះទើបឃាត់ខ្លួនបាន ជនសង្ស័យម្នាក់។

តែសមត្ថកិច្ចមិនបានឱ្យអ្នកសារព័ត៌មាន រួមទាំងប្រជាពលរដ្ឋ ឃើញនិងស្គាល់អត្តសញ្ញាណជនសង្ស័យនោះទេ ព្រោះខ្លាចកើតមានអំពើហិង្សាកើតឡើង គឺត្រូវបញ្ចូនចេញតាមទ្វារក្រោយ ដើម្បីយកទៅសួរនាំនៅនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃដើម្បីរកបក្សពួកជាបន្តទៅទៀត៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16