ឃាត់ខ្លួនបុរសចិនម្នាក់បើកទីតាំងលេងល្បែងហ្គេមបាញ់ត្រី

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលទឹកថ្លាបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុង ករណីបើកទីតាំងលេងល្បែងស៊ីសងខុសច្បាប់ ប្រភេទហ្គេមបាញ់ត្រី និងបៀរចិន នៅចំណុចក្នុងបន្ទប់ជួលជាន់ផ្ទាល់ដី សណ្ឋាគារវិនសិននេស  ផ្លូវណតប្រ៊ីត ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅថ្ងៃទី ០៤ធ្នូឆ្នាំ២០១៩ វេលាម៉ោង៣និង០៥នាទីល្ងាច។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ លី យ៊ាំង ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរចុងភៅ ជនជាតិចិន ស្នាក់នៅបន្ទប់លេខ១០១៦ សណ្ឋាគារវិនសិននេស ផ្លូវណតប៊្រីត ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ដកហូតទូហ្គេមបាញ់ត្រី ០៣គ្រឿង , បៀរចិន០៤ឈុត , តុ០៣ រក្សាទុកនៅសាលាខណ្ឌសែនសុខ ។ 

បច្ចុប្បន្នជនសង្ស័យបាននិងកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

adverise with khmeread