ម៉ូតូបើកបុកជាមួយរថយន្តស្លាប់បុរសម្នាក់នៅស្រុកពារាំង

ព្រៃវែង ៖​ មានករណីម៉ូតូមួយគ្រឿងបើកបុកជាមួយរថយន្តកើតឡើង នៅថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១២ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ ៥៩-៦០ លើផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែងបណ្តាលឱ្យស្លាប់បុរសម្នាក់។

ប៉ូលិសនិយាយថា ភាគីម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១C ៤១១៩ បើកបរដោយឈ្មោះ កែវ ឈុនអេង ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅភូមិភ្លយ ឃុំតាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង បើកបរក្នុងទិសដៅពីកើតទៅលិចបញ្ច្រាស់ទិសគ្នា ។

លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AF-៣៧២៤ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាស់គ្នាពីលិចទៅកើតបណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងទាំងពីរគ្រឿងសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកពារាំងដោះស្រាយពេលក្រោយ ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16