adverise with khmeread 245faa7b eef8 4974 aff9 1d88d32fedb2

ឃាត់​មេ​បាញ់អាប៉ោង​ម្នាក់​និង​អ្នក​ចាក់​ម្នា​ក់នៅ​សៀមរាប​

   ​ សៀមរាប ៖ ជន​ស្ស័​យ​២​ណាក់​ក្នុងចំណោម​គ្នីគ្នា​មួយ​ហ្វូង ត្រូវបាន​ប៉ូលិស​ស្រុក​សូទ្រនិគម​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​២១​មីនាឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​ត្រាច​ពក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ពីបទ​លេងល្បែង​ស៊ីសង​។​

    ប៉ូលិស​និយាយថា ប៉ូលិស​បាន​បង្ក្រាប​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់​លេង​អាប៉ោ​ង​ដោយ​ឃាត់​បាន​មេបា​ញ់​អាប៉ោង​១​នាក់​និង​អ្នក​ចាក់​១​នាក រួមជាមួយ​វត្ថុតាង​១​ចំនួន​​កំពុង​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ​ស្គន់ ឌុ​ង ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​ស្នាក់នៅ​ភូមិ​វត្ត ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន​និង​ឈ្មោះ​ឌិ​ត តន់​ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ​ស្នាក់នៅ​ភូមិ​ស្ទឹង ឃុំ​សំរោង​ស្រុ​ុ​ក​សូទ្រនិគម ខេត្តសៀមរាប៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់