បុរសជប៉ុនម្នាក់តេទៅក្រុមហ៊ុនទូរស័ព្ទចំនួន ២៤.០០០ ដងដើម្បីតវ៉ា ឥឡូវជាប់គុក

បុរសអាយុ ៧១ ឆ្នាំម្នាក់ដែលបានទូរស័ព្ទចូល ២៤.០០០ ដងទៅក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ ដើម្បីតវ៉ាថាក្រុមហ៊ុនបានរំលោភកិច្ចសន្យារបស់គាត់ ត្រូវប៉ូលិសចាប់ខ្លួននៅប្រទេសជប៉ុន។ នេះយោងតាម CNN សរសេរកាលពីថ្ងៃពុធ។

អ្នកនាំពាក្យប៉ូលិសក្រុងតូក្យូបានប្រាប់ CNN ថា បុរសឈ្មោះ Akitoshi Okamoto ត្រូវបានប៉ូលិសឃុំខ្លួននៅថ្ងៃទី ២៦ ខែវិច្ឆិកាពីបទសង្ស័យបន្លំធ្វើជារំខានដល់អាជីវកម្មរបស់គេ។

ប៉ូលិសបាននិយាយថា បុរសនោះបានទូរស័ព្ទទៅក្រុមហ៊ុន KDDI ដែលជាប្រតិបត្តិករទូរគមនាគមន៍ជប៉ុនម្តងហើយម្តងទៀត និងបានទាមទារឱ្យបុគ្គលិករបស់ខ្លួនមករកគាត់ហើយសុំទោសចំពោះការរំលោភលក្ខខណ្ឌនៃកិច្ចសន្យាសេវាកម្មរបស់គាត់។

អ្នកនាំពាក្យរូបនោះបានបន្ថែមទៀតថា "គាត់ក៏បានទូរស័ព្ទម្តងហើយម្តងទៀតនៅពេលដែលមានគេលើកទូរស័ព្ទ" ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ CNN ក្រុមហ៊ុន KDDI បាននិយាយថា ខ្លួនបានទទួលការហៅទូរស័ព្ទចំនួន ២៤.០០០ ដងពីលោក Okamoto ចាប់តាំងពីខែឧសភាឆ្នាំ ២០១៧។ នៅទីបំផុតខ្លួនក៏បានសម្រេចចិត្តដាក់របាយការណ៍ការខូចខាតដល់ប៉ូលិសនៅក្នុងខែតុលាឆ្នាំនេះ ដោយសារតែបុរសនោះបានបង្កើនភាពញឹកញាប់នៃការហៅទូរស័ព្ទទៅកាន់បណ្តាញបម្រើសេវាអតិថិជនរបស់ខ្លួន។ សេចក្តីថ្លែងការណ៍ក៏បាននិយាយផងដែរថា "បានរំខានយ៉ាងខ្លាំងជាមួយអាជីវកម្មរបស់ខ្លួន"។

លោក Okamoto បានបដិសេធការចោទប្រកាន់នេះ ហើយបានប្រាប់ប៉ូលិសថាគាត់ជាជនរងគ្រោះ។

ទូរទស្សន៍ជប៉ុនបាននិយាយថា បុរសនោះជឿថា ក្រុមហ៊ុន KDDI បានរំលោភកិច្ចសន្យារបស់គាត់ពីព្រោះគាត់មិនអាចទូរស័ព្ទចូលកម្មវិធីវិទ្យុដោយប្រើលេខដែលស្ថានីយ៍បានផ្តល់។

អ្នកដែលរារាំងអាជីវកម្មមិនឱ្យធ្វើប្រតិបត្តិការធម្មតាអាចត្រូវបានចោទប្រកាន់ពីបទ "រារាំងអាជីវកម្ម" ក្រោមច្បាប់ជប៉ុន ហើយអាចត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16