បុរសចិនម្នាក់គាំងបេះដូងស្លាប់ ពេលកំពុងអង្គុយសម្ភាសន៍ការងារថ្មី

នៅគ្រាមួយ គាត់បានឆ្លើយសំណួរនៅក្នុងបទសម្ភាសន៍ការងារ  បន្ទាប់មកទៀតគាត់ស្រាប់តែផ្កាប់មុខទៅលើតុ។

បុរសអាយុ ៣៦ ឆ្នាំរូបនេះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្បែរទីក្រុងហាំងចូប្រទេសចិនកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ប៉ុន្តែវាយឺតពេលហើយក្នុងការជួយសង្គ្រោះគាត់។

ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងល្អបំផុតរបស់វេជ្ជបណ្ឌិតក៏ដោយ ក៏គាត់បានស្លាប់ដោយសារការគាំងបេះដូងភ្លាមៗ។

នៅពេលគាត់បាត់បង់ស្មារតីអ្នកសម្ភាសរបស់គាត់បានពិនិត្យមើលគាត់ហើយឃើញថា គាត់បាត់បង់ការគ្រប់គ្រងប្លោកនោម (ហៀរនោម)។

ពួកគេបានហៅរថយន្តសង្គ្រោះបន្ទាន់ហើយនាំគាត់ទៅមន្ទីរពេទ្យ។

ម្នាក់ក្នុងចំណោមពួកគេបានប្រាប់កាសែតចិនថា "យើងបានដឹងថា គាត់ឧស្សាហ៍ធ្វើការថែមម៉ោងនៅក្នុងការងារមុនរបស់គាត់ ដែលជាហេតុធ្វើឱ្យគាត់ចេញរកការងារថ្មី"។

បុរសនោះក៏ត្រូវបានគេរាយការណ៍ថាមានប្រវត្តិនៃជំងឺលើសឈាមផងដែរ៕

adverise with khmeread