រថយន្តពាក់ស្លាកលេខរដ្ឋ បើកបុករ៉ឺម៉ក់សណ្ដោងពីក្រោយក្រឡាប់ផ្ងារកង់របួសមនុស្សធ្ងន់ស្រាល៨នាក់

ភ្នំពេញ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តម៉ាក​ម៉ាស្ដា​រ ពាក់ស្លាកលេខរដ្ឋ ជ្រុលចង្កូតទៅបុកម៉ូតូរ៉ឺម៉ក់កង់បីពីក្រោយពេញទំហឹងបណ្ដាលឱ្យក្រឡាប់ផ្ងារកង់ និងរបួសធ្ងន់ស្រាល៨នាក់​ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះភ្លាមៗ។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ១០នាទីយប់ថ្ងៃព្រហស្បតិ៍ទី៥ ខែធ្នូ ឆ្នាំ២០១៩​ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមសម្ដីអ្នកបើករ៉ឺម៉កជនរងគ្រោះដែលរបួសស្រាលបានថា រូបគាត់រួមមានគ្នា៨នាក់ធ្វើដំណើររួមគ្នាដោយម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង ដោយបានដឹកវាំងននចេញពីកម្មវិធីមួយ​កន្លែង​ ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនល្មម ។

លុះមកដល់ចំណុចកើតហេតុ ក្បែរក្រុមហ៊ុនលក់រថយន្តមែកសឺឌេសក៏មានរថយន្តមួយគ្រឿងម៉ាកម៉ាស្ដារ ពណ៌ស​ ពាក់ស្លាកលេខរដ្ឋ20 2-8789 ដែលបើកបរដោយបុរសម្នាក់និងអ្នករួមដំណើរម្នាក់ជាមួយ ទិសដៅស្របគ្នាពីក្រោយយ៉ាងលឿនហើយក៏បុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយពេញទំហឹងតែម្តង។

គ្រោះថ្នាក់នេះបណ្ដាលឱ្យម៉ូតូសណ្ដោងរ៉ឺម៉កក្រឡាប់ផ្ងារកង់ទ្រមេឃ និងធ្វើឱ្យអ្នកជិះលើរ៉ឺម៉ករង របួសធ្ងន់៤នាក់ ស្រាល៤នាក់ ហើយត្រូវបាន រថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ ។ ដោយឡែកអ្នកបើកបររថយន្តនិងអ្នករួមដំណើរបានគេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែង និងស្ទួចយករថយន្តព្រមទាំងម៉ូតូសណ្ដោងរ៉ឺម៉ក ទៅរក្សាទុករង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16