ឆេះគុម្ពត្រែងនៅសង្កាត់បឹងទំពុន២ ផ្អើលដល់ប្រជាពលរដ្ឋយកទឹកបាញ់ពន្លត់គ្រប់គ្នា

ភ្នំពេញ ៖ គុម្ពត្រែងដ៏ធំល្វឹងល្វើយមួយកន្លែងក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាងបាននាំគ្នាទាញទុយោទឹកបាញ់ពន្លត់ញាប់ដៃញាប់ជើង កាលពីវេលាម៉ោង១១ និង៥នាទីយប់ ថ្ងៃព្រហស្បតិ៍ទី៥ ខែធ្នូ ឆ្នាំ២០១៩។

តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅព្រលប់ថ្ងៃកើតហេតុ គឺមានក្មេងៗអ្នករើសអេតចាយ បាននាំគ្នាដុតភ្លើងដើម្បីយកស្ពាន់ពីខ្សែភ្លើងទុកលក់។ដោយសារពួកគាត់មានការធ្វេសប្រហែសមិនបានពន្លត់ភ្លើងឱ្យរលត់ចប់សព្វគ្រប់ ទើបភ្លើងបានឆេះរាលដាលដល់គុម្ពត្រែង ព្រមទាំងមានខ្យល់បកខ្លាំងផងនោះ ក៏លេចចេញជាអណ្ដាតភ្លើងខ្លាំងឡើងៗ ធ្វើឱ្យពួកគាត់ជាប្រជាពលរដ្ឋមានការភ័យខ្លាច ក៏បាននាំគ្នាទាញទុយោ ទឹកតូចៗបាញ់ពន្លត់រហូតទាល់តែភ្លើងរលត់ទៅវិញជាស្ថាពរដោយមិនបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់មួយគ្រឿងនោះទេ ៕

 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16