adverise with khmeread Unnamed

អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​៥​ខ្នង​នៅ​ខេត្តកំពង់ស្ពឺ​

     កំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ​៥​ខ្នង​ត្រូវ​ភ្លើង​ឆាបឆេះ​នៅ​ទី​រួម​ខេត្តកំពង់ស្ពឺ ហើយ​មាន​ឡានទឹក​ចេញ​អន្តរាគមន៍​នៅវេលា​ម៉ោ​ង ៧​និង​៣០​នាទី​យប់​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦​នេះ​។ 

    ​ អគ្គិភ័យ​ដែល​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅក្បែរ​មន្ទីរ​សាធារណការ ស្ថិតក្នុង​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បាន​រលត់​ទាំងស្រុង​ហើយ បន្ទាប់ពី​បាន​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​៥​ខ្នង​។​

     សមត្ថកិច្ច​បានឱ្យដឹង​ថា ក្នុងចំណោម​ផ្ទះ​ប្រជាពលរដ្ឋ​៥​ខ្នង ដែល​រង​ការឆាបឆេះ​នោះ មាន​៣​ខ្នង​ត្រូវបាន​អគ្គិភ័យ​ឆេះ​អស់ទាំង​ស្រុង និង​២​ខ្នង​ឆេះ​អស់​ប្រមាណ​៤០​ភាគរយ​។ ចំណែក​ការខូចខាត និង​បាត់បង់​ទ្រព្យសម្បត្តិ​កម្រិតណា​នោះ សមត្ថកិច្ច​នៅ​មិនទាន់​អះអាង​នៅឡើយ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់