ប្រធានកងប្រជាការពារសង្កាត់ផ្សារដើមគរ ត្រូវរថយន្តបុកស្លាប់

ភ្នំពេញ ៖ ប្រធាន​កងប្រជាការពារសង្កាត់ផ្សារដើមគរបានស្លាប់ភ្លាមៗ ខណៈកំពុងរៀបចំសណ្តាប់ធ្នាប់នៅផ្សារនាគមាស ហើយត្រូវសន្តិសុខផ្សារនាគមាសបើករថយន្តជ្រុលបុកពេញទំហឹង​ កាលពីវេលាម៉ោង​ ៩និង៣០នាទី​ព្រឹក ថ្ងៃព្រហស្បតិ៍​ ០៥​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៩​ ស្ថិតនៅតាមបណ្តោយផ្លូវ​លេខ​ ២៣៤​ ក្បែរផ្សារនាគមាស​ សង្កាត់ផ្សារដើមគរ​ ខណ្ឌទួលគោក​​ ។ 

បុរសរងគ្រោះឈ្មោះ​ សុខ​ ហឿន​ អាយុ៥៤ឆ្នាំ​ មុខរបរជាប្រធានកងប្រជាការពារសង្កាត់ផ្សារដើមគរ​ ។

ប្រភពព័ត៌មានបានឱ្យដឹងថា​ បុរសរងគ្រោះឈ្មោះ​ សុខ​ ហឿន​ អាយុ៥៤ឆ្នាំ​ មុខរបរជាប្រធានកងប្រជាការពារសង្កាត់ផ្សារដើមគរ​ ។ ដំបូងមាន​មន្ត្រីនៃគណៈបញ្ជាការឯកភាពសង្កាត់ផ្សារដើមគរ សហការជាមួយគណៈកម្មការផ្សារនាគមាស​ ចុះរៀបចំសណ្តាប់ធ្នាប់ នៅជុំវិញផ្សារ​ ដោយបុរសម្នាក់ជាប្រធានកងប្រជាការពារសង្កាត់ បានបើករថយន្តកូរ៉េ មួយតោនកន្លះរបស់សង្កាត់​ មកឈប់នៅកន្លែងកើតហេតុ ហើយបានចុះពីលើរថយន្តចូលទៅបត់ជើង​ ។ 

បន្ទាប់មកជនរងគ្រោះបានដើរមកមុខរថយន្ត​ ស្របពេលនោះមានបុរសម្នាក់ជាសន្តិសុខផ្សារនាគមាស បានឡើងទៅបើករថយន្តនោះ ក៏ជ្រុលទៅបុកបុរសរងគ្រោះ ផ្ទប់ជាមួយរថយន្តមួយគ្រឿងទៀត ដែលចតនៅខាងមុខបណ្តាលឱ្យរងរបួសធ្ងន់​ធ្ងរ ។ 

ប្រភពបន្តថា ជនរងគ្រោះត្រូវបានរថយន្ត សាមុយដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ​ ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក ជនរងគ្រោះក៏បានផុតដង្ហើម ។  ចំណែកសន្តិសុខដែលឡើងបើករថយន្តត្រូវបានឃាត់ខ្លួនបានភ្លាមៗចាត់ការតាមនីតិវិធី​ ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16