ម៉ូតូនិងគោយន្តកែច្នៃបើកបុកគ្នារបួសបុរសម្នាក់នៅស្រុកមេសាង

ព្រៃវែង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកកើតឡើង រវាងម៉ូតូ និងគោយន្តកែច្នៃ ដាក់ម៉ាស៊ីនកិនស្រូវ ជិះបញ្រ្ចាស់ទិសគ្នាពីជើងទៅត្បូង មកដល់កក្លែងកើតហេតុបានបុកគ្នាជាមួយម៉ូតូ កើតឡើង នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៧និង១០នាទីយប់ នៅចំណុចលើផ្លូវក្រាលខ្សាច់ក្រហម ស្ថិតក្នុងភូមិឬស្សីសាញ់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ។ 

ប៉ូលិសនិយាយថា ភាគីឈ្មោះ ហ៊ាប ខេង ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិឬស្សីសាញ់ ឃុំជីផុច ស្រុកមេសាង បើកបរម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ស្លាកលេខ កណ្តាល 1G 6538 ។

ចំណែកភាគីអ្នកបើកបរគោយន្តកែច្នៃឈ្មោះ សាន សាត ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិភ្នៀត ឃុំស្វាយជ្រុំ ស្រុកមេសាង គោយន្តកែច្នៃ ពណ៌ខៀវ គ្មានស្លាកលេខ  បណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួសស្មងជើងឆ្វេង និងទ្រូង។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបងប្អូនយកទៅព្យាបាលនៅមន្ទីរពេទ្យឯកជនស្រុកមេសាង ។ឯវត្ថុតាងគោយន្តកែច្នៃ និងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកមេសាង ដើម្បីបន្តធ្វើតាមនីតិវិធី ៕

adverise with khmeread