Liverpool, Arsenal នឹងBarcelona គ្រោងប្រជែងគ្នាដើម្បីផ្ទេរខ្សែប្រយុទ្ធវ័យក្មេង Karim Adeyemi

        ក្លឹប Barcelona នឹង​ត្រូវ​ប្រជែង​ជាមួយ​ក្លឹប Liverpool និង​ក្លឹប Arsenal ក្នុង​ការ​ផ្ទេរ​កីឡាករ​ឆ្នើម​វ័យ​ក្មេង​ Karim Adeyemi។កីឡាកររបស់ក្លឹប​ RB Salzburg ​វ័យ​១៧​ឆ្នាំ​រូបនេះ​រកបាន​៨​គ្រាប់​ក្នុង​ការ​បង្ហាញមុខ​១៣លើក​ ខណៈ​ពេល​លេងខ្ចីជើង​នៅ​ក្លឹប Lieferingក្នុង​ក្របខណ្ឌ Bundesliga 2 នៅរដូវកាល​នេះ។

        ខ្សែប្រយុទ្ធ​ដែល​ពោរពេញដោយ​ទេពកោសល្យរូបនេះ​បាន​ចាប់អារម្មណ៍លើ​ក្លឹប Barcelona ជា​ពិសេសប្រធាន​ថ្នាលយុវជន​របស់​ក្លឹបនេះគឺលោក Patrick Kluivert​ ។

        ទោះបីជា​យ៉ាងណា ក្លឹប Liverpool និង​ក្លឹប Arsenal នៅក្របខណ្ឌ​ PL នៅពេលនេះ ក៏កំពុង​តាម​ឃ្លាំ​មើល​ស្ថានភាព​របស់​Adeyemi ស្របពេលដែលក្លឹប Dortmund ក៏តាម​ឃ្លាំមើល​យុវជន​រូបនេះយ៉ាងយកចិត្ត​ទុក​ដាក់​ផងដែរ​៕

adverise with khmeread