adverise with khmeread Unnamed %285%29

ឃាត់​ជនសង្ស័យ​ម្នាក់ ប្រទូស្ត​កេរ្តិ៍ខ្មាស់​លើ​នារី​បារាំង​

     ព្រះសីហនុ ៖ យុវជន​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុងព្រះសីហនុ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២០​ មីនា ២០១៦ បន្ទាប់ពី​រូបគាត់​ធ្វើ​សកម្មភាព​យក​ម្រាមដៃ​រុក​ប្រដាប់ភេទ​នារី​បារាំង​ម្នាក់​កំពុង​ដេក​លំហែ​នៅ​ឆ្នេរ កាលពី​យប់​ថ្ងៃទី​១៩ មីនា កន្លងទៅនេះ ហើយ​ត្រូវបញ្ជូន​ទៅកាន់​សាលាដំបូង កាលពី​រសៀល​ថ្ងៃទី​២១ មីនា នេះ។   

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​គា ហេង​អាយុ​២២​ឆ្នាំ ជា​អ្នក​ឌី​សាញ​ម៉ូត មាន​ទីលំនៅ​ក្រុមទី​១៦ ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ រីឯ​នារី​រងគ្រោះ​មាន​អាយុ​២៨​ឆ្នាំ ជា​អ្នកទេសចរ ជនជាតិ​បារាំង។​

     ប្រភព​បន្តថា កាលពី​វេលា​ម៉ោង​៧ និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៩ មីនា​២០១៦ ស្ថិតនៅ​ចំណុច​ក្រុមទី​២ ក្នុងភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ  ជនសង្ស័យ​បានធ្វើ​សកម្មភាព​ចាប់​នារី​រងគ្រោះ ហើយ​យក​ម្រាមដៃ​ប៉ះ​លើ​ប្រដាប់ភេទ ខណៈ​នាង​កំពុង​អង្គុយ​លំហែ​លេង​នៅ​ឆ្នេរ​អូរត្រេះ​ចាស់​នៅ​ទី​ស្ងាត់ ម្នាក់ឯង ហើយ​ត្រូវ​នារី​រងគ្រោះ​ស្រែក​ឆោឡោ ជនសង្ស័យ​រត់គេចខ្លួន​បាត់។​

     បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ ដកហូត​វត្ថុតាង​បាន​ម៉ូតូ​ម៉ាក​ឃ្លី​ក គ្មាន​ស្លាក​លេខ​១​គ្រឿង​, ទូរស័ព្ទ​ម៉ាក​សាំ​សុង​១​គ្រឿង​, កាបូបដៃ​មួយ​១, លុយ​ខ្មែរ​ចំនួន​២៨.០០០​រៀល​, កូនសោ​១ ដែល​ជនសង្ស័យ​បាន​ជ្រុះ​នៅ​កន្លែងកើតហេតុ​ពេលធ្វើ​សកម្មភាព ហើយ​ត្រូវបាន​ជនរងគ្រោះ​រើស​បានមក​ប្រគល់ឱ្យ​សមត្ថកិច្ច​តែម្តង។ តាមរយៈ​ភស្តុតាង​ប៉ូលិស​ក៏​ចាប់ខ្លួនបាន​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់